ផ្លែទៀប ជួយកាត់បន្ថយជម្ងឺគាំងបេះដូង ជួយដល់ភ្នែក ជម្ងឺខ្វះឈាមក្រហម - Khmer Thai News

Breaking

Friday, February 8, 2019

ផ្លែទៀប ជួយកាត់បន្ថយជម្ងឺគាំងបេះដូង ជួយដល់ភ្នែក ជម្ងឺខ្វះឈាមក្រហម



១. ជួយដល់ស្បែក និងសក់៖ វាមានផ្ទុកវីតាមីន A ដែលវាអាចជួយអោយស្បែកយើងមានសភាពរលោ​ង និងក្មេងជាងវ័យ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជួយអោយសក់យើងភ្លឺរលោងផងដែរ។
២. ជួយដល់ភ្នែក៖ វីតាមីន A ដែលមាននៅក្នុងផ្លែឈើមួយនេះ​ អាចជួយការពារ ភ្នែកយើងអោយជៀសផុតពីប្រត្តិកម្មផ្សេងៗ។



៣. ជួយអោយឡើងទម្ងន់៖ ទទួលទានផ្លែឈើនេះអាចធ្វើអោយអ្នកឡើងទម្ងន់បានពីព្រោះវាមានផ្ទុកជាតិ Calories ដែលវាមិនមានផល់ប៉ះពាល់ ដល់សុខភាពអ្នកទេ។
៤. ជួយអ្នកអោយជៀសផុតពីជម្ងឺហឺត៖ វាមានផ្ទុកវីតាមីន B6 ដែលជួយអ្នកមិនអោយកើត ជម្ងឺរលាកទងសួត និងជៀសផុតពីជម្ងឺហឺត។


៥. កាត់បន្ថយការកើតជម្ងឺគាំងបេះដូង៖ ជាតិម៉ាញ៉េស្យូម ដែលមាននៅក្នុងផ្លែឈើមួយនេះ អាចកាត់បន្ថយការកើត ឡើងនៃជម្ងឺគាំងបេះដូង។​ មិនត្រឹមតែប៉ុណ្ណោះ ជាតិខនិជ ដែលមាននៅក្នុងផ្លែឈើនេះ អាចជួយសម្រួលដល់សសៃឈាមបេះដូងកុំធ្វើការលើសកម្រិត។



៦. ជួយអោយសំពាធឈាមមានសភាពធម្មតា៖ ជាតិប៉ូតាស្យូមធ្វើអោយសំពាធឈាមនៅ ក្នុងរាងកាយមានកម្រិតទាប ដែលវាល្អសម្រាប់សសៃឈាមរបស់យើង ពីព្រោះនៅពេលដែល យើងមានសំពាធឈាមខ្ពស់ សសៃឈាមរបស់យើងមានរីកធំ​ដែលអាចបង្កអោយសសៃឈាមដាច់បាន។
៧.កាត់បន្ថយខ្លាញ់ក្នុងសសៃឈាម៖ វាមានផ្ទុកសារធាតុម្យ៉ាងឈ្មោះ Niacin ដែលជួយបង្កើនខ្លាញ់ដែល្អសម្រាប់ទ្រទ្រង់រាងកាយយើង។ មានក៏មានជាតិ Fiber ដែលជាតិ Fiber នេះជួយកម្ចាត់ខ្លាញ់ដែលមិនល្អនៅក្នុងសសៃឈាម។



៨. ជួយអោយអ្នកជៀសផុតពីជម្ងឺខ្វះឈាមក្រហម៖ នៅពេលដែលកាយយើងខ្វះសារធាតុខនិជ ការផលិតគ្រាប់ឈាមក្រហមនៅក្នុងរាងកាយ របស់យើងក៏មានការថយចុះផងដែរ។ ហើយនៅក្នុងផ្លែឈើមួយនេះមានផ្ទុកសារធាតុខនិជ ដែលអាចជួយដល់រាងការយក្នុងការផលិតឈាមក្រហម។
៩. ជួយបន្ថែមថាមពល៖ វាមានផ្ទុកវីតាមីន B1 ដែលមានឈ្មោះមួយទៀតថា Thiamine ដែលវានេះអាចជួយរាងកាយបំលែងអាហារទៅចញ្ចឹមដល់រាងកាយ។



១០. ជួយដល់ឆ្អឹង៖ ក្រៅពីជាតិកាល់ស្យូមអាចជួយអោយាឆ្អឹងរឹងមាំ ក៏មានសារជាតិផ្សេងទៀតផងដែរ ដែលអាចជួយដល់ឆ្អឹងដូចជាជាតិម៉ាញ៉េស្យូម មាននៅក្នុងផ្លែទៀប​ ហើយជាតិម៉ាញ៉េស្យូមនេះមាននៅក្នុងវីតាមីនD ដែលវាអាចពង្រឹងឆ្អឹងអោយរឹងមាំ និងជៀសផុតពីជម្ងឺពុកឆ្អឹង។



អត្ថបទ៖ ខ្មែរណូត

No comments:

Post a Comment