មនុស្សភាគច្រើនដែលឡើងទម្ងន់ ឬលើសជាតិខ្លាញ់ ភាគច្រើនចូលចិត្តបរិភោគអាហារច្រើនៗ ដូចនេះដើម្បីសម្រកទម្ងន់ ពួកគេត្រូវកាត់បន្ថយការទទួលទានអាហារ ហេតុដូច្នេះ ថ្ងៃនេះ ខ្ញុំបាទសូមណែនាំនូវ រូបមន្តធម្មជាតិដ៏មានប្រសិទ្ធភាពយ៉ាងខ្លាំង ក្នុងការរំលាយជាតិខ្លាញ់ ហើយអាចសម្រកទម្ងន់រហូតដល់ទៅ 10 គីឡូក្រាម ក្នុងរយៈពេលដ៏ខ្លី!!
ស្តាប់ទៅមិនគួរឱ្យជឿនោះទេ ប៉ុន្តែនៅពេលដែលអ្នកឃើញគ្រឿងផ្សំនៃភេសជ្ជៈនេះរួច ធានាថាអ្នកនឹងមានជំនឿចិត្ត ត្រឡប់មករាងស្វែលវិញមិនខាន!
រូបមន្ត
ធាតុផ្សំ៖ ប្រទាលកន្ទុយក្រពើ ក្រូចឆ្មារ (ក្រូចឆ្មារខែ្មរក៏បាន ក្រូចឆ្មារពណ៌លឿងក៏បាន) ខ្ញី និងទឹកឃ្មុំ។
តើអ្នកដឹងទេថា ធាតុផ្សំនីមួយៗសុទ្ធតែល្អសម្រាប់ដំណើរការរំលាយខ្លាញ់ក្នុងរាងកាយរបស់អ្នក។ តោះមកមើលបន្តិចសិនមើល ថាវាមានគុណប្រយោជន៍យ៉ាងដូចម្តេចខ្លះ?
ប្រទាលកន្ទុយក្រពើ ៖ មានផ្ទុកទៅដោយវីតាមីនច្រើនជាង 75 ប្រភេទ ដែលអាចជួយក្នុងការសម្រកទម្ងន់ និងសារធាតុរ៉ែផ្សេងៗជាច្រើនដែលមានជីវជាតិខ្ពស់សម្រាប់សារពាង្គការ។ ក្រៅពីនេះ វាសំបូរទៅដោយ អាស៊ីដអាមីណូ និងអាស៊ីតខ្លាញ់ផងដែរ ដែលជា សារធាតុប្រឆាំងអុកស៊ីតកម្ម ជួយបង្កើនអត្រាការរំលាយអាហារ ការសម្រកទម្ងន់ និងជួយកម្ចាត់ជាតិពុលក្នុងខ្លួនរបស់អ្នកទៀតផង។
ក្រូចឆ្មារ (ក្រូចឆ្មារខែ្មរក៏បាន ក្រូចឆ្មារពណ៌លឿងក៏បាន) ៖ មានផ្ទុកវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលអាចជួយកម្ចាត់ ជាតិខ្លាញ់ក្នុងរាងកាយបានយ៉ាងល្អ។
ខ្ញី៖ ជួយបង្កើនការរំលាយអាហារ សម្រកជាតិខ្លាញ់ ជួយរំលាយអាហារ និងសុខភាពក្រពះរបស់អ្នក។
ទឹកឃ្មុំ៖ ជាល្បាយដែលជួយដុតបំផ្លាញជាតិខ្លាញ់ និងបង្កើនថាមពលដល់រាងកាយភ្លាម។
ឥឡូវ មកសិក្សាពីវិធីធ្វើភេសជ្ជៈសម្រកទម្ងន់នេះទាំងអស់គ្នា៖
វិធីធ្វើ៖
- ប្រទាលកន្ទុយក្រពើហាន់ជាចំណិតល្អិតៗ 2-3 ស្លាបព្រាបាយ
- ក្រូចឆ្មារ 1 ស្លាបព្រាបាយ
- ម្សៅខ្ញី ឬហាន់ខ្ញីជាចំណិតល្អិតៗ 1 ស្លាបព្រាកាហ្វេ
- ទឹកឃ្មុំ 1 ស្លាបព្រាបាយ
- លាយគ្រឿងផ្សំខាងលើជាមួយទឹកមួយកែវ ហើយកូរឱ្យសព្វ។
វិធីប្រើប្រាស់៖
- ផឹករៀងរាល់ព្រឹក ពោះទទេ មុនបរិភោគអាហារពេលព្រឹក។
- ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពឆាប់រហ័ស អ្នកគួរតែយកចិត្តទុកដាក់លើរបបអាហារ ពិសេសផឹកទឹកឱ្យបានច្រើន។
កំណត់ចំណាំ/ Remark៖
- សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង/ Please consult with a doctor or a specialist before consuming. This natural treatment can be used when there is no other choices
- ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹង/ I am sharing this for knowledge and information only.
No comments:
Post a Comment