ម្នាស់ គឺជាផ្លែឈើមួយនៃតំបន់ត្រូពិកមានប្រជាប្រិយភាពបំផុតនៅក្នុងពិភពលោក ដែលមានរសជាតិជូរ ផ្អែម ឆ្ងាញ់ពិសា ហើយដែលសំខាន់ជាងនេះទៀត ម្នាស់មានជីវជាតិ និងអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព។
ខាងក្រោមនេះ ជាវិធី វិធីព្យាជួយព្យាបាលជម្ងឺបេះដូងរីកដោយផ្លែម្នាស់!
រុក្ខជាតិ៖ ម្នាស់ / Pineapple
ព្យាបាលជំងឺ/ Illness ៖ បេះដូងរីក/ cardiomegaly
វិធីធ្វើ/ Instruction៖
ជ្រើសរើសផ្លែម្នាស់ដែលទុំល្អ ធំល្មម
Select a large and ripped pineapple
កាត់ក្បាលវាចេញ
Cut the top tip off the pineapple.
ដុតរហូតដល់ទឹកនៅក្នុងម្នាស់ពុះ ហើយហូរចេញមកក្រៅ
Roast the pineapple until the liquid inside boil and pour out
យកម្នាស់នោះ ពុះជា៤ រួចយកទៅហាលទឹកសន្សើម ១យប់
Take the pineapple and cut into four sections then leave it overnight in open air.
ចិតកន្លែងដែលខ្លោចចេញ យកតែសាច់ដែលនៅល្អ
Remove all the burn spot and take only the flesh that are still good.
ការប្រើប្រាស់/ Usage៖
ហូប ១ថ្ងៃ ១ផ្លែ។
Consume one per day
លទ្ធផល/ Result ៖
ក្រោយពេលហូបអស់ ៣ផ្លែ ត្រូវអោយគ្រូពេទ្យពិនិត្យសិន។ បើឃើញថាមានប្រសិទ្ធិភាពទើបហូបបន្ត ៣ផ្លែទៀត រួចឲ្យគ្រូពេទ្យពិនិត្យបន្តទៀតរហូតដល់បានជាសះស្បើយ។
Go to see the doctor and check after consuming 3 pineapples. If the result is effective you can continue to consume 3 more pineapples then go to see the doctor again and continue to consume until the illness healed.
ប្រការគួរចងចាំ
សម្រាប់អ្នកដែលមិនមានបញ្ហាក្រពះ អាចហូបនៅពេលព្រឹកពោះទទេ ប្រសិនអ្នកដែលមានបញ្ហាក្រពះ អាចហូបក្រោយបាយព្រឹកហើយ
People with no stomachache can consume the pineapple in the morning on empty stomach. In contrast, people with stomachache should consume the pineapple after breakfast.
បើហូបជាប់ៗគ្នាច្រើនពេកអាចបណ្តាលឲ្យបេះដូងរួមតូចពេកវិញ។
Over consuming the pineapple can cause the abnormal heart shrink.
កំណត់ចំណាំ/ Remark៖
សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង/ Please consult with a doctor or a specialist before consuming. This natural treatment can be used when there is no other choices
ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹង/ I am sharing this for knowledge and information only.
សូមរក្សារទម្រង់អត្ថបទដើមទាំងស្រុងនូវរាល់ប្រភពដែលយកអត្ថបទខ្ញុំយកទៅផ្សាយបន្ត/ Please reserve the original text for any sharing.
អត្ថប្រយោជន៍ផ្សេងទៀតរបស់ផ្លែម្នាស់ចំពោះសុខភាព៖
ផ្លែម្នាស់ សម្បូរទៅដោយវីតាមីន A និងវិតាមីន C កាល់ស្យូម ផូស្វ័រ និងប្រូមេឡែន។ ការបរិភោគម្នាស់ជាប្រចាំអាចជួយបង្ការនូវជំងឺមួយចំនួនដូចជា ៖ ជំងឺរលាកតម្រងនោម ជួយកាត់បន្ថយសម្ពាធឈាម បំបាត់ការស្រេកទឹក ប្រឆាំងរោគផ្តាសាយ ជួយពង្រឹងឆ្អឹង ធ្វើអោយអញ្ចាញធ្មេញអោយមានសុខភាពល្អ បន្ថយហានិភ័យនៃការងងឹតភ្នែក កាត់បន្ថយជំងឺរលាកសន្លាក់ ព្រមទាំងជួយរំលាយអាហារប្រភេទសាច់បានល្អ បំបាត់ជំងឺរលាកបំពង់ក បង្កើនការបឺតស្រូបយកអាហារ និងជួយបន្ថយកម្តៅក្នុងរាងកាយ។
ដើម្បីចៀសវាងប្រតិកម្មផ្សេងៗ អ្នកបរិភោគគប្បីចិតសំបកចេញឲ្យស្អាត ហើយ ហាន់ជាចំណិតៗ រួចយកម្នាស់ត្រាំក្នុងទឹកអំបិល ប្រហែល៥នាទី ដើម្បីកំចាត់អង់ហ្សីមមួយចំនួនដែលបង្កប្រតិកម្ម។
No comments:
Post a Comment