ស្ត្រីភាគច្រើនដែលលាងឈាមនឹងមានជីវិតផ្លូវភេទធម្មតា - Khmer Thai News

Breaking

Friday, February 8, 2019

ស្ត្រីភាគច្រើនដែលលាងឈាមនឹងមានជីវិតផ្លូវភេទធម្មតា


ការស្រាវជ្រាវ​ថ្មី​មួយ​បាន​រកឃើញថាស្ត្រី​ភាគច្រើន​ដែល​បាន​ធ្វើ​ការលាង​ឈាមគឺ​ពេញចិត្ត​ជាមួយនឹង​ជីវិត​ផ្លូវភេទ​របស់​ពួកគេ ទោះបីជា​ភាគច្រើន​គឺ​មិនសូវ​មាន​សកម្មភាព​ខ្លាំង​នឹង​រឿង​ផ្លូវភេទនិង​មនុស្ស​មួយ​ចំនួន​តិច​ជឿថាពួកគេ​នឹង​ទទួលរង​បញ្ហា​ផ្លូវភេទ​នេះ​។​


​ការស្រាវជ្រាវ​២​ឆ្នាំ​បាន​មើល​ទៅលើ​ស្ត្រី​ ១២៥ ​នាក់​ដែល​បាន​ធ្វើ​ការលាង​ឈាមដែល​បាន​បំពេញ​ប្រចាំខែ​នូវ​ការវាយតម្លៃ​សម្រាប់​ ៦​ ខែ​ដំបូង និង​បន្ទាប់​មក​រៀងរាល់​ ៣​ ខែម្តង​រហូត​ដល់​បញ្ចប់​នៃ​ការស្រាវជ្រាវ​ ។ ស្ត្រី​គឺ​ពេញចិត្ត​ខ្លាំង​ជាមួយ​នឹង​ជីវិត​ផ្លូវភេទ​របស់​ពួកគេ​ ។​
​ការ​មិន​មាន​សកម្មភាព​ផ្លូវភេទ ត្រូវបាន​គេ​ធ្វើ​សេចក្តីរាយការណ៍​ថា​មាន​ ៨២%​ នៃ​ការវាយតម្លៃ​នោះ​។ មូលហេតុ​ទូទៅ​បំផុត​ចំពោះ​ការ​មិន​មាន​សកម្មភាព​ផ្លូវភេទ​នោះ គឺ​កង្វះ​ការចាប់អារម្មណ៍ (៤៣%) និង​ខ្វះ​ដៃគូរ (៣៩%) ប៉ុន្តែ​ភាពលំបាក​នៃ​ការ​រួមភេទ គឺមានត្រឹម​តែ (២%)​។​
៧៦%​ នៃ​ការវាយតម្លៃ​ដែល​កង្វះ​ការចាប់អារម្មណ៍ ត្រូវបាន​គេ​ផ្តល់​ដូច​ជា​ហេតុផល​ចំពោះ​ការ​មិន​មាន​សកម្មភាព​ផ្លូវភេទ​,ស្ត្រី​បាន​និយាយថាពួកគេ​គឺ​ពេញចិត្ត​ខ្លាំង​ជាមួយ​នឹង​ជីវិត​ផ្លូវភេទ​របស់​ពួកគេ​។​
​ចម្លើយ​នៃ​ ៨៩%​ នៃ​ការវាយតម្លៃ​បាន​បង្ហាញ​ពី​វត្តមាន​នៃ​មុខងារ​មិនធម្មតា​នៃ​ផ្លូវភេទ​ ។ ទោះជា​យ៉ាងណា​ក៏ដោយ​, ស្ត្រី​បាន​និយាយថា ពួកគេ​នឹង​ចាប់អារម្មណ៍​ចំពោះ​ការសិក្សា​អំពី​មូលហេតុ និង​ការព្យាបាល​ភាពលំបាក​នៃ​ផ្លូវភេទ ​។​
​អ្នកស្រាវជ្រាវ​បាន​និយាយថា ការស្រាវជ្រាវ​ក៏​បាន​បង្ហាញថា ស្ត្រី​ភាគច្រើន​ដែល​បាន​ធ្វើ​ការលាង​ឈាម មិន​មាន​ភាពមិនធម្មតា ឬ​លំបាក​នៃ​បញ្ហា​ផ្លូវភេទ​នោះទេ​ ។​
​វេជ្ជបណ្ឌិត ស្តេ​វិន វ៉េ​សប៊ូ​ដ (Steven Weisbord) ដែល​មកពី​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Pittsburgh បាន​និយាយថា ការ​មិន​មាន​សកម្មភាព​ផ្លូវភេទគឺជា​មូលហេតុ​ទូទៅផ្ទុយ​មក​វិញ​វា​មិន​បង្ហាញ​ថា​ជា​ផល​រំខាន​ទៅលើ​ស្ត្រី​ជា​ច្រើន​ដែល​បាន​ធ្វើ​ការលាង​ឈាម​នោះ​ទេ​ ។​
​វ៉េ​សប៊ូ​ដ​បាន​និយាយថាការពិចារណា​លើ​គំនិត​របស់​អ្នក​ដោយ​ប្រុងប្រយ័ត្នគឺជា​រឿង​សំខាន់​ដើម្បី​វាយតម្លៃ​ពី​វត្តមាននិង​ភាពចាំបាច់​ចំពោះ​បញ្ហា​ផ្លូវភេទ​៕

No comments:

Post a Comment