ហេតុផលបួនយ៉ាងនាំអោយនាងបដិសេធការរួមភេទ - Khmer Thai News

Breaking

Friday, February 8, 2019

ហេតុផលបួនយ៉ាងនាំអោយនាងបដិសេធការរួមភេទ


អារម្មណ៍​របស់​អ្ន​កំពុងតែ​ពុះកញ្ជ្រោល​ចង់​រួមភេទ​​ ហើយ​នាងឆ្លើយ​បដិសេធ​ ។ តើ​អ្នក​ធ្លាប់​ជួប​រឿង​បែបនេះ​ទេ​? វា​មិន​មាន​អ្វី​ចម្លែក​នោះទេ​។ អ្វីៗ​សុទ្ឋតែ​មាន​ហេតុផល​របស់​វា​ ។ អ្នក​គួរតែ​ឈ្វេង​យល់​ហេតុផល​ប្រាំ​យ៉ាង​ខាងក្រោម​នេះ​ដើម្បី​ដឹង​ថា​ ហេតុអ្វី​ក៏​នាង​បដិសេធ​ជាមួយ​អ្នក​។​


មិន​មាន​ចំណង់​ផ្លូវភេទ​
​ការ​មិន​មាន​ចំណង់​ផ្លូវភេទ​គឺជា​ការ​ខ្វះ​ចំណង់​ផ្លូវភេទ
ការចាប់អារម្មណ៍​អំពី​ផ្លូវភេទ​ ។ មាន​កត្តា​ជាច្រើន​អាច​នាំ​ឱ្យកង្វះ​ចំណង់​ផ្លូវភេទ​ដូចជា បម្រែបម្រួល​អ័រម៉ូន​, ជំងឺ និង​ការព្យាបាល​ជំងឺ (​ឧទាហរណ៍ ជំងឺមហារីក និង​ការព្យាបាល​ដោយ​ថ្នាំ​ (មហារីក), ការបាក់​ទឹកចិត្ត​, ស្ត្រេ​ស និង​អស់កម្លាំង​។ ភាព​ធុញទ្រាន់ និង​ទម្លាប់​រួមភេទ​ដដែលៗ​ក៏​អាច​ធ្វើឱ្យ​ខ្វះ​តណ្ហា​ផ្លូវភេទ​ដែរ​។
​មិន​អាច​មាន​ភាព​ស្រើបស្រាល​
​សម្រាប់​មនុស្ស​ស្រី ការ​ដែល​គ្មាន​សមត្ថភាព​ខាង​រាងកាយ​ទទួល​បាន​ភាព​ស្រើបស្រាល​ក្នុង​ពេល​ធ្វើសកម្មភាព​ផ្លូវភេទ​ច្រើនតែ​ជា​ការ​កង្វះ​ទឹករំអិល​ចេញពី​ទ្វារមាស​។ ការដែល​មិន​អាច​ទទួល​បាន​ភាព​ស្រើបស្រាល​ក៏​អាច​ទាក់ទង​នឹង​ការ​ថប់​អារម្មណ៍ ឬ​ការភ្ញោ​ច​មិន​គ្រប់គ្រាន់​ដែរ​។អ្នក​ស្រាវជ្រាវ​ជាច្រើន​កំពុងតែ​ធ្វើ​ការស្រាវជ្រាវ​ទៅ​លើ​របៀប​ដែល​លំហូរ​ឈាម​មាន​បញ្ហា​ទៅ​លើ​ទ្វារមាស និង​សិរ (Clitoris) ដែល​ជាហេតុ​នាំ​ឱ្យ​ស្ត្រី​នោះ​មាន​បញ្ហា​ស្រើបស្រាល​ខាង​ផ្លូវភេទ​បាន​។
មិន​អាច​ឈាន​ដល់​ចំណុចកំពូល​
​ការ​ដែល​មិន​អាច​ឈាន​ដល់​ចំណុចកំពូល​ក្នុងពេល​រួម​ភេទ​អាច​បណ្តាលមកពី​មិន​អាច​រួម​ភេទ​បាន​,គ្មាន​បទពិសោធន៍​,កង្វះ​ចំណេះដឹង និង​កត្តា​ចិត្តសាស្ត្រ​ដូចជាមាន​កំហុស​, ថប់​អារម្មណ៍ ឬ​ធ្លាប់​មាន​ការប៉ះទង្គិច ឬ​បំពាន​ខាង​ផ្លូវភេទ​ពីមុនមក​។ កត្តា​ផ្សេងៗ​ទៀត​មាន​ដូចជា ការភ្ញោ​ច​មិន​បាន​គ្រប់គ្រាន់​, ប្រើ​ថ្នាំ និង​ជំងឺ​រ៉ាំរ៉ៃ​។
​ឈឺចាប់​ពេល​រួមភេទ​
​ការឈឺចាប់​ក្នុងពេល​រួម​ភេទ​អាច​បណ្តាលមកពី​បញ្ហា​មួយចំនួន​ដូចជា ជំងឺ Endometriosis, ដុំ​សាច់​ក្នុង​អាង​ត្រគាក​, គីស​អូ​វ៉ែ​, រលាក​ទ្វារមាស​, មិនសូវ​មាន​ទឹករំអិល​, ស្ងួត​ទ្វារមាស​, មាន​ជាលិការ​សន្លាក​ដោ​យសារ​តែ​ការវះកាត់​, ឬ​ជំងឺ​កាមរោគ​ ។ ជំងឺ​មួយ​ដែល​មានឈ្មោះ​ថាVaginismusគឺជា​ការឈឺចាប់​ខ្លាំងឬ​ការ​កន្ត្រាក់សាច់ដុំ​នៅ​ជុំវិញ​ច្រកចូល​របស់​ទ្វារមាស​ជាប់​ ។ វា​ប្រហែលជា​កើតឡើង​លើ​ស្ត្រី​ដែល​ភ័យ​ខ្លាច​នឹង​ការ​សូក​បញ្ចូល​លិង្គ ព្រោះ​នឹង​ធ្វើឱ្យនាង​ឈឺចាប់​ខ្លាំងហើយ​ក៏​ប្រហែលជា​កើតឡើង​ដោ​យសារ​តែ​ការភ័យខ្លាច​នឹង​ការ​រួមភេទ​ខុស​ពី​ធម្មតាឬ​ធ្លាប់​មាន​ការ​បាក់បែក ឬ​ពិសោធន៍​បែប​ឈឺចាប់​ខ្លាំង​ពី​មុន​មក​៕

No comments:

Post a Comment