នៅពេលដែលស្ត្រីមានបញ្ហាដែលទ្វារមាសមានការកន្ត្រាក់ជាប់ (Vaginismus) សាច់ដុំជញ្ជាំងនៃទ្វារមាសបានកន្ត្រាក់ជាប់ដោយឆ្លើយតបទៅនឹងការសូកបញ្ចូលអ្វីមួយចូលទៅ ឧទាហរណ៍ដូចជាសំឡីអនាម័យចូលទ្វារមាស (Tampon) ឬលិង្គជាដើម ។ សាច់ដុំដែលកន្ត្រាក់ជាប់នេះអាចជាការដែលមិនសុខស្រួលឬវាអាចបណ្តាលឱ្យមាន អារម្មរណ៍ឈឺចាប់ ។
Vaginismus អាចរំខានដល់សកម្មភាពធម្មតាដូចជាការរួមភេទឬការពិនិត្យអាងត្រគាកនៅក្នុងការិយាល័យរបស់លោកវេជ្ជបណ្ឌិត ។
រោគសញ្ញានៃ Vaginismus រួមមាន
ការរួមភេទមានការឈឺចាប់ជាញឹកញាប់ជាសញ្ញាដំបូងនៃស្ត្រី ដែលមាន Vaginismus ។ ការឈឺចាប់នេះបានកើតឡើងតែជាមួយការសូកចូលតែប៉ុណ្ណោះ ។
ស្ត្រីបានហៅថាជាការឈឺចាប់ដែលធ្វើឱ្យមានអារម្មណ៍តូចចង្អៀតសម្រាប់លិង្គរបស់បុរស ។ ការឈឺចាប់ក៏ត្រូវបានពិពណ៌នាថាដូចជាការរហែកទ្វារមាស ឬមានអារម្មណ៍ ដូចជាលិង្គបុរសត្រូវបានប៉ះទង្គិចជាមួយជញ្ជាំងនៃទ្វារមាស ។
ស្ត្រីជាច្រើនដែលមាន Vaginismus ក៏បានជួបប្រទះការឈឺចាប់ផងដែរនៅពេលដែលបញ្ចូល សំឡីអនាម័យ (Tampons) ឬក្នុងអំឡុងពេលនៃការពិនិត្យរបស់វេជ្ជបណ្ឌិតផងដែរ
។
បញ្ហាវេជ្ជសាស្ត្រផ្សេងទៀតដូចជាការឆ្លងមេរោគក៏អាច បណ្តាលឱ្យឈឺចាប់ក្នុងពេលរួមភេទផងដែរ
។ ដូច្នេះវាជាការសំខាន់ក្នុងការជួបជាមួយគ្រូពេទ្យដើម្បីកំណត់រកមូលហេតុនៃការឈឺចាប់ក្នុងអំឡុងពេលរួមភេទ។
មូលហេតុនៃ Vaginismus មិនត្រូវបានដឹងច្បាស់ឡើយ។ ជំងឺនេះត្រូវបានចាត់ទុកជាការ
ខូចមុខងារផ្លូវភេទរបស់ស្ត្រី។ ជាធម្មតាវាត្រូវបានផ្សាភ្ជាប់ជាមួយនឹងការថប់អារម្មរណ៍ និងការភ័យខ្លាចអំពីការរួមភេទ។ ប៉ុន្តែវាជាភាពមិនច្បាស់លាស់ឡើយថាតើការថប់អារម្មរណ៍គឺជាមូលហេតុមួយឬក៏ជាផលវិបាកនៃស្ថានភាពនេះ Vaginismusពេលខ្លះត្រូវបានផ្សាភ្ជាប់ជាមួយនឹងប្រវត្តិនៃការរំលោភបំពានផ្លូវភេទ ។
ជាធម្មតាជំងឺនេះចាប់ផ្តើមបន្ទាប់ពីការរួមភេទលើកដំបូង ។ វាក៏អាចវិវឌ្ឍបន្ទាប់ពីរយៈពេលនៃភាពតានតឹងផងដែរ ។ ជញ្ជាំងទ្វារមាសអាចរឹតតឹងដោយស្វ័យប្រវត្តិនៅពេលដែលការរួមភេទដែលមានការឈឺចាប់ដោយប្រការណាមួយនោះ ។
ការព្យាបាលនៃVaginismusគឺជាប់ពាក់ព័ន្ធនឹងការធ្វើលំហាត់ប្រាណដើម្បីកាត់បន្ថយ ។ លំហាត់ប្រាណទាំងនេះជួយស្ត្រីរៀនដើម្បីត្រួតពិនិត្យនិងសម្រាកសាច់ដុំអាងត្រគាកដែលនៅជុំវិញទ្វារមាស ។
លំហាត់ប្រាណនេះអាចត្រូវបានធ្វើនៅឯផ្ទះ ។ នៅពេលដែលអនុវត្តទៀងទាត់ពួកវាជាធម្មតាមានប្រសិទ្ធភាពក្នុងរយៈពេល មួយសប្តាហ៍ទៅមួយខែ ។
ស្ត្រីដែលមានVaginismusក៏អាចទទួលបានប្រយោជន៍ពីការព្យាបាលដើម្បីបន្ធូរបន្ថយការភ័យខ្លាចនិងការថប់អារម្មណ៍អំពីការរួមភេទ ឬមុខងារផ្លូវភេទ៕
No comments:
Post a Comment