មានប្រហែលជា១០%នៃស្ត្រីដែលមិនធ្លាប់បានដល់ចំណុចកំពូលទាល់តែសោះទាំងជាមួយដៃគូនិងទាំងក្នុងពេលសម្រេចកាមដោយខ្លូនឯង ។ ជាការពិតណាស់មានស្ត្រីមួយចំនួនបានជ្រើសយកវិធីរបស់ពួកគេគឺចូលទៅរកការព្យាបាល ។
នោះហើយជាពេលដែលអ្នកជំនាញបានប្រាប់ស្ត្រីទាំងនេះថាជាដំណឹងល្អដែលថាវាគឺអាចធ្វើទៅបានដោយគ្រាន់តែរៀនដើម្បីឱ្យមានការឈានដល់ចំណុចកំពូល ។ មេរៀនដំបូង និងសំខាន់បំផុតនោះគឺជាការអនុវត្តឱ្យមានតុល្យភាពនៃការខំប្រឹង និងការឈប់សម្រាកក្នុងអំឡុងពេលមានសកម្មភាពផ្លូវភេទ ។ ប៉ុន្តែស្ត្រីទាំងនោះបានសួរថាតើពួកគេអាចមានទាំងការខំប្រឹង និងការសម្រាកក្នុងពេលតែមួយបាន យ៉ាងដូចម្តេច ? វាជាសំណួរដ៏ល្អហើយនៅទីនេះគឺជាចម្លើយដែលចែកជាពីរជំហាន :
ជំហានទី១: ការខំប្រឹង ប្រភេទនៃការខំប្រឹងដែលអាចជួយអោយស្ត្រីឈានដល់ចំណុចកំពូលនោះគឺជាការខំប្រឹងសាច់ដុំ(myotonia) ។ ស្ត្រីជាច្រើនមានការភាន់ច្រឡំថាពួកគេគួរតែសម្រាកដោយគ្រាន់តែគេងនៅស្ងៀមដោយសារតែពួកគេបានឮថាឱ្យសម្រាកបន្ធូរអារម្មណ៍ក្នុងអំឡុងពេលរួមភេទគឺជាការសំខាន់ ។ ប៉ុន្តែវាមានន័យថាការប្រឹងសាច់ដុំជាញឹកញាប់ចាំបាច់សម្រាប់ការឈានដល់ចំណុចកំពូល ។ ភាគច្រើននៃស្ត្រីរៀនដើម្បីឱ្យមានការដល់ចំណុចកំពូលជាលើកដំបូងរបស់ពួកគេដោយធ្វើឱ្យមានភាពស្មើគ្នារវាងការ ប្រឹងសាច់ដុំជើង សាច់ដុំពោះ និងសាច់ដុំកំប៉េះគូទ ។ មិនគួរឱ្យភ្ញាក់ផ្អើលនោះទេដែលស្ត្រីបានរាយការណ៍ថា ភាគច្រើននៃការឈានដល់ចំណុចកំពូលបានជម្រុញឱ្យមានការកន្ត្រាក់សាច់ដុំនៅក្នុងផ្នែកខាងក្រោមនៃអាងត្រគាករបស់ពួកគេ ។ ទាំងនេះគឺជាសាច់ដុំដូចគ្នាដែលកន្ត្រាក់ដើម្បីបញ្ឈប់លំហូរនៃទឹកនោមផងដែរ ។ តើអ្វីដែលភ្ជាប់រវាងការកន្ត្រាក់សាច់ដុំ និងការឈានដល់ចំណុចកំពូល ? ការកន្ត្រាក់សាច់ដុំមួយចំនួនធ្វើឱ្យបង្កើនលំហូរឈាមនៅទូទាំងរាងកាយ ហើយជាញឹកញាប់ទៅកាន់តំបន់ប្រដាប់បន្តពូជ ។ ការសម្រើបពិតណាស់គឺជាវិធីដែល ជួយនាំស្ត្រីដើម្បីឈានដល់ចំណុចកំពូល ។
ជំហានទី ២: សម្រាក តើសម្រាកនៅកន្លែងណាសម្រាប់រឿមួយនេះ ? ចម្លើយគឺនៅក្នុងខួរក្បាល ។ ក្នុងអំឡុងពេលរួមភេទស្ត្រីជាច្រើនរកឃើញថាវាមានប្រយោជន៍ក្នុងការសម្រាកខួរក្បាល ដោយមិនគិតរឿងអ្វីផ្សេងជាមួយនឹងគំនិតបែបនេះនឹងបង្កើននូវសម្រើបផ្លូវភេទជាជាង ជាមួយនឹងភាពតានតឹងក្នុងអារម្មរណ៍ គំនិតអវិជ្ជមានដែលអាចកាត់បន្ថយសម្រើបផ្លូវភេទរបស់អ្នក ៕
No comments:
Post a Comment