វិធីចិញ្ចឹមទាកាប៉ា - Khmer Thai News

Breaking

Friday, February 8, 2019

វិធីចិញ្ចឹមទាកាប៉ា



ទាការប៉ា មានការពេញនិយមក្នុងការទទួលទានច្រើន និងមានតម្លៃថ្លៃជាងទាសំពៅ ឬទាកាប ។



* ការជ្រើសរើសពូជ៖
– យើងត្រូវជ្រើសរើសពូជនៅក្នុងតំបន់ ដែលមានប្រវត្តិមិនដែលមានផ្ទុកជម្ងឺ មិនត្រូវយកពូជពីតំបន់ផ្សេងដែលអាបណ្តាលឲ្យមានជម្ងឺមកជាមួយ
– រើសយកពូជដែលមានឆ្អឹងធំ និងមាឌធំធ្ងន់ល្អ។

 

* ការរៀបចំកន្លែងចិញ្ចឹម៖
– ទាកាប៉ាវាមិនសូវលេងត្រាំទឹកច្រើននោះទេ និងកន្លែងដែលទូលាយ
– សម្រាប់កន្លែងចិញ្ចឹមវាត្រូវមានស្រះមួយ សម្រាប់វាលេង និងជួយឲ្យមានអាកាសធអាតុល្ហើយ និងត្រជាក់
– ត្រូព័ទ្ធសំណាញ់ជុះវិញ និងដាំស្លឹកគ្រៃ ត្រកួន និងបន្លែបៃតងមួយចំនួនទៀត ដើម្បីឲ្យវាចឹកស៊ីជាចំណី និងត្រូវមានដើមឈើធំល្មម ឬសង់រោងសម្រាប់វាជ្រកម្លប់​ ។

  

* ការផ្តលចំណី៖
– ចំណីដែលអាចផ្លល់ឲ្យវាស៊ីមានដូចជា៖
១ កន្ទក់ លាយជាមួយបន្លែហាន់ផ្សេងៗ និងកាកសំណល់ផ្ទះបាយ
២ ហាន់ដើមចេកលាយជាមួយកន្ទក់
៣ ស្រូវដុះពន្លក ​
– ឲ្យចំណីវាស៊ី៣ដងក្នុងមួយថ្ងៃ ដោយក្នុងម្តងយើងឲ្យចំណីមួយមុខក្នុងចំណោមខាងលើលាយជាមួយអំបិលបន្តិចផង គួបន្ថែមចំណីដែលមានលក់នៅទីផ្សារ និងខ្យង ខ្ចៅ លាស គ្រុំ ដើម្បីឲ្យវាឆាប់ធំធាត់រហ័ស។
* ការថែទា៖
– ត្រូវយកផេះ ឬកំបោរសទៅបាចនៅកន្លែងចិញ្ចឹម ក្នុង១អាទិត្យម្តង​ ការចាក់វ៉ាក់សាំងការពារជម្ងឺ
– យលគល់ស្លឹកគ្រៃដំលាយជាមួយទឹកឲ្យវាផឹកការពារជម្ងឺផ្តាសាយ
– បើមានឃើញថាមានទាណាឈឺយើងត្រូវយកវាចេញទៅព្យាបាលដើម្បីកុំឲ្យឆ្លងដល់ទាដ៏ទៃ
– រយៈពេល៦ខែយើងអាចចាប់វាលក់បានដែលទាមួយមានទម្ងន់ប្រមាណ២គីឡូក្រាម ហើយក្នុង១គីឡូលក់បានប្រមាណជាង២០០០០រៀល។



No comments:

Post a Comment