ទឹក គឺជាសារធាតុរាវដែលមនុស្សម្នាក់ៗមិនអាចខ្វះបាន។
សម្រួលអត្ថបទដោយ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH
☞☞ សូមរក្សាទម្រង់អត្ថបទដើមទាំងស្រុងនូវរាល់ប្រភពដែលយកអត្ថបទខ្ញុំយកទៅផ្សាយបន្ត។
ទឹកផ្តល់សារៈប្រយោជន៍យ៉ាងច្រើនចំពោះសារពាង្គកាយ ដូចជា៖
- ជួយលាងពោះវៀន
- បណ្តេញជាតិពុលចេញពីរាងកាយ
- បង្កើនភាពឃ្លាន ព្រោះការពិសាទឹកនៅពេលពោះទទេអាចជួយបង្កើនចំណង់អាហារ
- ទប់ស្កាត់បញ្ហាឈឺក្បាល
- ការពារអ្នកពីបញ្ហាក្លិនមាត់ និងការឆ្លងមេរោគបាក់តេរីក្នុងមាត់ផ្សេងៗ
- ការទទួលទានទឹកបានត្រឹមត្រូវតាមពេលវេលា នឹងជួយឱ្យលោកអ្នកទទួលបានសុខភាពល្អ!
ការធ្វេសប្រហែសតែបន្តិចក្នុងការខកខានទទួលទានទឹក អាចធ្វើឱ្យអ្នកជួបគ្រោះថ្នាក់ដល់ជីវិតផងដែរ! ជាក់ស្តែង មានអ្នកជំងឺមួយចំនួននៃប្រទេសចិន បានរងគ្រោះថ្នាក់ដល់ជីវិត ដោយគ្រាន់តែពួកគាត់ខកខានក្នុងការទទួលទានទឹកមួយកែវ ចំណុះ300cc មុនពេលចូលដំណេក ធ្វើឱ្យសរសៃរឈាមក្នុងខួរក្បាលហួតទឹក និងធ្វើអោយឈាមខាប់ បណ្តាលអោយដាច់សរសៃឈាមខួរក្បាល ហើយត្រូវបាត់បង់ជីវិត។
ដូច្នេះ លោកសាស្រ្តាចារ្យ Joe(宗石喬) នៃសាកលវិទ្យាល័យសរីរៈវិទ្យា (中華生理函校) បានផ្សព្វផ្សាយ និងណែនាំពីរបៀបទទួលទានទឹកឱ្យបានត្រឹមត្រូវ ដើម្បីសុខភាព គឺ៖
- បន្ទាប់ពីបត់ជើងតូច ត្រូវទទួលទានទឹកមួយកែវចំណុះ300c
- មុនឬក្រោយពេលបត់ជើងធំ ទទួលទានទឹកមួយកែវ
- មុនឬក្រោយពេលងូតទឹក ទទួលទានទឹកមួយកែវ
- មុនចូលដំណេក ទទួលទានទឹកមួយកែវ
- ពេលព្រឹកព្រលឹម ទទួលទានទឹកពីរ ឬបីកែវក្នុងល្បឿនលឿន ដើម្បីបញ្ចេញកាកសំណល់ពីយប់។
ដើម្បីឱ្យដឹងថា តើសារពាង្គកាយរបស់អ្នកត្រូវការទឹកប៉ុន្មាន លោកអ្នកអាចគណនាតាមរូបមន្តខាងក្រោម៖
សម្រាប់អ្នកដែលមានទំងន់ចន្លោះពី 45 ដល់ 50 គីឡូក្រាម គួរតែទទួលទានទឹកមិនអោយតិចជាង 2 លីត្រនោះទេ ហើយសម្រាប់អ្នកដែលមានទំងន់ច្រើនវិញ គួរតែទទួលទានទឹកអោយច្រើនជាង 2 លីត្រកន្លះ។
ឯកសារយោង៖ OrganicHealth
No comments:
Post a Comment