ខ្ទឹមសជួយព្យាបាលរោគក្អកបានធូរស្រាយភ្លាមៗ! - Khmer Thai News

Breaking

Friday, February 8, 2019

ខ្ទឹមសជួយព្យាបាលរោគក្អកបានធូរស្រាយភ្លាមៗ!



ក្នុង​ក្បូន​ឱសថ​បូរាណ ក៏​ដូ​ជា​វេជ្ជសាស្ត្រ​ទំនើបបាន​វិភាគ​ឃើញថា ខ្ទឹមស​ពិតជា​មានគុណ​ប្រយោជន៍​ដ៏​ច្រើន។ ដើម្បី​ព្យាបាល​ការ​ក្អក​ធ្ងន់ធ្ងរ គប្បី​អនុវត្ត​តាមរបៀប​ខាងក្រោម​នេះ​៖



១- ខ្ទឹមស និង​ទឹកឃ្មុំ​



​វិធីធ្វើ៖
  • យក​ខ្ទឹមស ៤ ប្រាំ​កំ​ពិស លាងឲ្យ​ស្អាត
  • រួច​ដំ​តិចៗ​ឲ្យ​បែក ដាក់​ក្នុង​ចាន​
  • លាយ​នឹង​ទឹកឃ្មុំ​ប្រហែល ៣-៤ ស្លាបព្រា​បាយ

  • ​យកទៅ​ចំហុយ ប្រមាណ ១៥ នាទី
  • ទុក​វា​ឲ្យ​ត្រជាក់។
វិធីប្រើប្រាស់៖
  • ​ផឹក​១​ថ្ងៃ ៣ ដង ១​ដង​ប្រហែល ២ ស្លាបព្រា​កាហ្វេ។
  • ប្រមាណ ៣០ នាទី ក្រោយពេល​ផឹក​ អ្នកនឹង​បាត់​ក្អក ក៏ដូចជា​ជួយ​ឲ្យ​ការ​រលាក​បំពង់ក​ថយ​ចុះ ស្លេះ​ក៏​ហូរ​ចេញ
  • គប្បី​ផឹក​អំឡុងពេល ៣ ថ្ងៃ ដើម្បី​ឲ្យ​ការ​ក្អក រលាក បាត់​ទាំងស្រុង។​


២- ខ្ទឹមស ចំហុយ​ជាមួយ​អំបិល ឬស្ករស​
វិធីធ្វើ៖
  • ប្រើ​ខ្ទឹមស ២-៣ កំ​ពិស សំរាប់​ក្មេង​ ហើយ៧-៨ កំ​ពិស សំរាប់​មនុស្ស​ចាស់
  • យក​ខ្ទឹម​ដំ​ឲ្យ​បែកៗ បន្ថែម​អំបិល​បន្តិច រួច​លាយ​ជាមួយ​ទឹកបន្តិច
  • ដាក់​ចំហុយ​ប្រមាណ ១៥នាទី


វិធីប្រើប្រាស់៖
  • ផឹក​១​ថ្ងៃ ៣​ដង ប្រសិនបើ​អាការ​ក្អក​ធ្ងន់ធ្ងរ។​
  • ថ្ងៃ​បន្ទាប់​ធ្វើបែបនេះ​ដដែល គ្រាន់តែ​បន្ថែម​ស្ករ​១​ស្លាបព្រា​កាហ្វេ ទៅ ២ ស្លាបព្រា​កាហ្វេ
  • អ្នក​អាច​ពុំ​ចាំបាច់​ចំហុយ​វា​ក៏បាន ដោយ​គ្រាន់តែ​រម្ងាស់​វា​ប្រើ​ភ្លើង​តិចៗ ឲ្យ​ល្បាយ​ទឹក​នេះ​នៅសល់ ២/៣ គឺ​ប្រើ​បាន​ហើយ។

No comments:

Post a Comment