នេះជាវិធីបំបាត់អាការៈឈឺធ្មេញ ៖
1. ត្រួយត្របែក
-យកត្រួយត្របែក៣-៤សន្លឹក លាងឲ្យស្អាត
-ទំពារ រួចដាក់នៅកន្លែងឈឺ៥នាទីនឹងបានធូរស្រាល។
នៅក្នុងស្លឹកត្របែកក៏មានផ្ទុកនូវសារធាតុ astringents ដែលអាចជួយបង្រួមចន្លោះអញ្ចាញធ្មេញ និងបំបាត់ការឈឺធ្មេញ។
2. ម្រេច
-យកម្រេច ២-៣គ្រាប់ កិនឲ្យម៉ដ្ឋ ហើយលាយអំបិលបន្តិច
-ដាក់នៅកន្លែងដែលឈឺ ៥នាទីនឹងបានធូរស្រាល។
3. ខ្ទឹមស
-កិនខ្ទឹមសឲ្យម៉ដ្ឋបន្តិច
ដាក់នៅកន្លែងដែលឈឺ ៥នាទីនឹងបានធូរស្រាល។
វិធីបន្ថែមទៀត
-អាចកិនវាឲ្យម៉ដ្ឋ
-ដាំជាមួយទឹកសមល្មម មិនច្រើនពេក
-យកទឹកនោះមកខ្ពុរមាត់ ១ថ្ងៃ ២ ឬ ៣ដង នឹងបានកាត់បន្ថយការឈឺ។
ខ្ទឹមសផ្ទុកនូវសារៈធាតុ allicin ដែលអាចបំបាត់ការឈឺធ្មេញបាន។
*** វិធីខាងលើគ្រាន់តែអាចជួយបន្ថយការឈឺចាប់ មួយរយៈពេលខ្លីប៉ុណ្ណោះ តែមិនអាចព្យាបាលមូលហេតុរបស់វាដែលជាបញ្ហានោះឡើយ សូមពិភាក្សាជាមួយពេទ្យធ្មេញដើម្បីទទួលបានការព្យាបាល។
សូមបងប្អូនខ្មែរយើង ជាពិសេសយុវជន ចេះថែទាំធ្មេញ។ កុំប្រើឈើចាក់ធ្មេញឲ្យសោះ សូមនាំគ្នាប្រើច្រាសដុសធ្មេញវិញ ក្រោយពេលអាហារ។ ខ្ញុំជឿជាក់ថា យុវជនយើងនឹងប្រើច្រាស់គ្រប់គ្នា ពីព្រោះយុវជនចង់ល្អ មិនចង់មានធ្មេញចំហរទេ គឺចង់បានធ្មេញស្អាតស្មើរ ជាពីសេសនារី។ កុំភ្លេចថា ធ្មេញជាផ្នែកមួយសំខាន នៃសម្រស់មនុស្ស។
No comments:
Post a Comment