វិធីចិញ្ចឹមអង្ក្រងក្នុងដបប្លាស្ទិចងាយស្រួលធ្វើហើយលក់បានថ្លៃទៀតផង
វិធីធ្វើ៖
– យើងយកដបទឹកក្រូចចំណុះ២លីត្រ មកកាត់ផ្លែកខាងលើ រួចស៊កមាត់វាឡើងលើដូចក្នុងរូប
– ដាក់ចំណីក្នុងដបនោះមានដូចជាត្រី ឬសាច់ផ្សេងៗ រួចយកវាចងព្យួរនៅដើមឈើណាដែលមានអង្ក្រងរស់នៅ ជាពិសេសដើមស្វាយ ឬអាចកាច់សំបុកវាមកដាក់នៅដបនោះ និងដាក់ស្លឹកស្វាយចូលក្នុងដបនោះខ្លះដើម្បីឲ្យវារស់នៅ និងពង
– ដាក់ដបមួយដែលមានទឹកដែលអាចឲ្យវាចូលផឹកបាន និងដាក់បន្ថែមចំណីនៅលើដបនោះពេលដែលវាស៊ីអស់
– នៅពេលប្រមូលផលយើងអាចទាញសន្ទះផ្នែកខាងក្រោម
ចេញយកតែពង និងរក្សាមេវាទុកយកពងទៀត។
No comments:
Post a Comment