អ្នកដឹងទេថា ជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម ខ្លាចបន្លែ៣មុខនេះណាស់!!! - Khmer Thai News

Breaking

Saturday, February 9, 2019

អ្នកដឹងទេថា ជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម ខ្លាចបន្លែ៣មុខនេះណាស់!!!



ប្រសិន​បើ​អ្នក​ចង់​គ្រប់គ្រង​សម្ពាធ​ឈាម និង​ជាតិ​ស្ករ​ក្នុង​ខ្លួនរបស់​អ្នក​មិន​ឲ្យ​ឡើង អ្នក​អាច​ជ្រើសរើស​បន្លែ​ទាំង​ ៣​ប្រភេទ​នេះ​ ដើម្បី​ពិសារបាន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?



១.​ការ៉ុត​
ការ៉ុត​ជា​បន្លែ​ដែល​អាច​ជួយ​ការពារ​អ្នក​ពី​ជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែមបាន។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​នឹង​ជួយ​ធ្វើឲ្យ​ភ្នែក​អ្នក​ភ្លឺ ថែម​ទាំង​ជួយ​ឲ្យ​ថ្លើម និង​ពោះវៀន​មាន​សុខភាព​ល្អ​ទៀតផង​។ ជាពិសេស វា​ក៏​អាច​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​អ្នក​ឲ្យ​រឹងមាំ​ផង​ដែរ​។​



២.ត្រឡាច​
ត្រឡាចជា​បន្លែ​ដែល​អាច​ជួយ​ទប់​មិន​ឲ្យ​សម្ពាធ​ឈាម និង​ជាតិ​ស្ករ​ក្នុង​ខ្លួន​អ្នក​ឡើង​ខ្ពស់​ឡើយ​។ ជាពិសេស វា​ថែមទាំង​អាច​ជួយ​ការពារ​អ្នក​មិន​ឲ្យ​ងាយ​ចាស់ ស្បែក​​ភ្លឺ ហើយ​ម៉ត់​រលោង​ជាមិនខាន​។​



៣.ផ្កា​ខាត់ណា
ផ្កាខាត់ណាក៏ជា​បន្លែ​ដែល​សម្បូរ​វីតាមីន​C ដែល​អាច​ជួយដល់​ថ្លើម​អ្នក​ឲ្យ​បញ្ចេញ​ជាតិពុល​ចេញមកក្រៅ​អស់​។ វា​មិន​ត្រឹមតែ​អាច​ការពារ​អ្នក​ពី​ជំងឺ​លើស​សម្ពាធ​ឈាម និង​ជំងឺ​ទឹកនោម​ផ្អែម​ទេ ថែម​ទាំង​អាច​ជួយ​ការពារ​អ្នក​ឲ្យ​ចៀស​ពី​ជំងឺ​បេះដូងផងដែរ​។ ជាពិសេស អ្នក​នឹង​មិន​ងាយ​ប្រឈមមុខ​នឹង​ជំងឺមហារីក​នោះទេ​។


សម្រួលអត្ថបទដោយ៖ កូនពៅ

No comments:

Post a Comment