មនុស្សម្នាក់ៗតែងតែមានទម្លាប់ផ្ទាល់ខ្លួនជាច្រើនសកម្មភាព។
ជាមួយគ្នានេះដែរយើងតែងតែគិតថា ការធ្វើសកម្មភាពទាំងនោះ
អាចធ្វើឲ្យយើងមានអារម្មណ៍ធូរស្រាល។ ទោះបីជាយ៉ាងណាក៏ដោយ
អ្វីដែលយើងមិនធ្លាប់បានដឹង និងមិនបានកត់សម្គាល់នោះ
គឺទម្លាប់ទាំងអស់នេះប្រហែលជាអាចធ្វើការបំផ្លិចបំផ្លាញដល់ខួរក្បាលរបស់យើង។
១.រំលងអាហារពេលព្រឹក:
អ្នកដែលមិនទទួលទានអាហារពេលព្រឹក ពួកគេនឹងមានកំរិតជាតិស្ករនៅក្នុងឈាមទាប
ដែលនេះគឺជាទម្លាប់ដ៏អាក្រក់បំផុត។
ម្យ៉ាងវិញទៀតវាធ្វើឲ្យខួរក្បាលខ្វះសារជាតិបំរុង
ព្រមទាំងធ្វើឲ្យខួរក្បាលចុះខ្សោយ។
២.ការទទួលទានរបស់ផ្អែមច្រើន:
អ្វីក៏ដោយឲ្យតែច្រើនលើសកំរិត វាមិនផ្តល់នូវផលល្អនោះទេ។ ការទទួលទានអាហារ
ដែលមានកំរិតជាតិស្ករខ្ពស់
ធ្វើឲ្យមានការអាក់ខានដល់ការស្រូបយកសារជាតិប្រូតេអ៊ីន
និងសារធាតុបំរុងនៅក្នុងរាងកាយ
ដែលវាជាហេតុធ្វើឲ្យមានការអាក់ខានដល់ការវិវឌ្ឍន៍របស់ខួរក្បាល។
៣.ការទទួលទានច្រើនជ្រុល:
ការទទួលទានច្រើនជ្រុល អាចកាត់បន្ថយភាពរឹងមាំរបស់ខួរក្បាល
ដែលនាំឲ្យសម្មភាពខួរក្បាលធ្លាក់ក្នុងសភាពខ្សោយទៅៗ។
ដូច្នេះហើយអ្នកត្រូវកំណត់អាហារបរិភោគប្រចាំថ្ងៃ ឲ្យបានត្រឹមត្រូវ
និងមានកំណត់ ដើម្បីឲ្យខួរក្បាលមានដំណើរការបានល្អ។
៤.ការគេងមិនគ្រប់គ្រាន់:
ការគេងពិតជាមានសារៈសំខាន់ណាស់សម្រាប់រាងកាយរបស់យើង ជាពិសេសខួរក្បាល។
វាធ្វើឲ្យខួរក្បាលរបស់យើងអាចសម្រាក
បន្ទាប់ពីយើងបានធ្វើការយ៉ាងហត់នឿយពេញមួយថ្ងៃ។ ជាមួយគ្នានេះដែរ
ទម្លាប់នៃការគេងមិនគ្រប់គ្រាន់ក្នុងរយៈពេលយូរ
អាចធ្វើឲ្យកោសិការបស់ខួរក្បាលងាប់ច្រើន។
៥.ការយកក្រណាត់គ្របក្បាលនៅពេលគេង:
នេះក៏ជាទម្លាប់ដ៏អាក្រក់ដែរ។
ការគេងដោយយកក្រណាត់មករុំក្បាលឬគ្របភួយដល់ក្បាល
ធ្វើឲ្យមានការប្រមូលផ្តុំនៃឧស្ម័នកាបូនិចច្រើន និងកាត់បន្ថយឧស្ម័នអុកស៊ីសែន
នៅក្នុងរាងកាយ និងខួរក្បាល
ដែលលទ្ធផលធ្វើឲ្យមានផលប៉ះពាល់អាក្រក់ដល់ខួរក្បាល។
៦.ការស្រូបយកអុកស៊ីសែនមិនគ្រប់គ្រាន់:
ខួរក្បាលរបស់អ្នកត្រូវការឧស្ម័នអុកស៊ីសែនឲ្យបានគ្រប់គ្រាន់ជាប្រចាំ
ប្រសិនបើវាទទួលបានមិនគ្រប់គ្រាន់នោះទេ
ខួរក្បាលរបស់អ្នកមិនអាចធ្វើដំណើរការបានល្អនោះទេ។
៧.ការព្យាយាមធ្វើការនៅពេលដែលអ្នកកំពុងមានជំងឺ:
ការព្យាយាមធ្វើការក្នុងខណៈដែលអ្នកកំពុងមានជំងឺ អាចធ្វើឲ្យខួរក្បាលចុះខ្សោយ
ដោយវាបានខិតខំហួសកំរិតរបស់វា ហើយអ្នកនឹងឆាប់ហត់នឿយជាងថ្ងៃធម្មតា។
បន្ទាប់ពីនោះមកខួរក្បាលរបស់អ្នកនឹងមានសភាពខ្សោយទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ។
៨.ការខ្វះខាតការដាស់សតិ: ការគិត គឺជាវិធីដ៏ល្អបំផុត ដើម្បីបង្វឹកខួរក្បាលរបស់យើង។ ម្យ៉ាងវិញទៀតការសន្ទនា ការសសេរ ក៏អាចជួយដាស់តឿនដល់សតិរបស់យើងដែរ។
ប្រសិនបើអ្នកមិនទម្លាប់ធ្វើសកម្មភាពអស់ទាំងនេះទេ សតិខួរក្បាលរបស់អ្នកនឹងកាន់តែរួមតូចទៅៗ។
ប្រសិនបើអ្នកមិនទម្លាប់ធ្វើសកម្មភាពអស់ទាំងនេះទេ សតិខួរក្បាលរបស់អ្នកនឹងកាន់តែរួមតូចទៅៗ។
៩.ការមិនទម្លាប់និយាយច្រើន: ការមានទម្លាប់និយាយអាចជួយឲ្យខួរក្បាលរបស់អ្នកមានដំណើរការបានឆាប់រហ័ស និងធ្វើឲ្យខួរក្បាលឆ្លាត។
១០.ការជក់បារី:
ការជក់បារីមិនត្រឹមតែនាំឲ្យមានគ្រោះថ្នាក់ដល់សួតប៉ុណ្ណោះទេ
វាអាចមានឲ្យមានផលប៉ះពាល់ដល់ខួរក្បាលផងដែរ។
សារជាតិនីកូទីននៅក្នុងបារីផ្ទុកទៅដោយសារធាតុមួយចំនួន
ដែលធ្វើឲ្យកោសិការបស់ខួរក្បាលធ្លាក់ចុះទៅៗ។ ប្រសិនបើអ្នកនូវតែបន្ត
បាត់បង់កោសិកាខួរក្បាល អ្នកប្រហែលជាមានជំងឺវង្វេង។
សម្រួលអត្ថបទដោយ៖ កូនពៅ
No comments:
Post a Comment