ពេលព្រឹកព្រលឹមជាវេលាមួយល្អសម្រាប់ការហាត់ប្រាណ ព្រោះផ្ដល់គុណប្រយោជន៍សម្រាប់សុខភាព។ ការរត់ត្រឹកៗគឺជាលំហាត់ប្រាណមួយដែលមនុស្សក្មេង ចាស់ ប្រុស ស្រីអាចធ្វើបាន ព្រមទាំងមានប្រយោជន៍ដល់សុខភាពទៀតផង។ ផលប្រយោជន៍ទាំងនោះមានដូចជា៖
១. ជួយឲ្យរាងកាយស្វាហាប់ : ការរត់ត្រឹកៗជួយឲ្យរាងកាយស្វាហាប់។ រត់ត្រឹកៗរៀងរាល់ថ្ងៃពិសេសនៅពេលព្រឹកធ្វើរាងកាយរឹងមាំ និងមានភាពរហ័សរហូន។ កីឡាករ ឬអត្តពលិកជាច្រើនតែងធ្វើបែបនេះមុនការប្រកួតដើម្បីកម្ដៅសាច់ដុំ និងជួយឲ្យមានភាពស្វាហាប់។
២. ជួយសម្រកទម្ងន់:ការរត់ត្រឹកៗជាវិធីមួយដែលជួយស្រកទម្ងន់បាន។ រត់ត្រឹកៗនាពេលព្រឹកព្រលឹមជួយដុតបំផ្លាញធាតុកាល់ឡូរីនៅក្នុងខ្លួន និងជួយដល់ការរំលាយអាហារក្នុងរាងកាយផងដែរ។
៣. កម្ចាត់ចោលសាច់ធាត់:កន្លែងធាត់ដូចជាត្រង់ក្បាលពោះ ចង្កេះ និងកន្លែងផ្សេងៗអាចកម្ចាត់បានដោយការហាត់ប្រាណរត់ត្រឹកៗ។ អនុវត្តការរត់ត្រឹកៗរៀងរាល់ព្រឹកជាប្រចាំជួយកម្ចាត់ភាពធាត់បានយ៉ាងមានប្រសិទ្ធភាព។
៤. ជួយពង្រឹងបេះដូងឲ្យខ្លាំង:នៅពេលហាត់ប្រាណរត់ត្រឹកៗធ្វើឲ្យបេះដូងដើរបានល្អ និងច្របាច់បញ្ជូនឈាមបានសព្វរាងកាយ។ខណៈពេលដែលរត់ហាត់ប្រាណត្រឹកៗ ធ្វើឲ្យសួតទទួលបានខ្យល់អុកស៊ីហ្សែនច្រើនដល់រាងកាយ ដោយវាជួយឲ្យបេះដូងខ្លាំង និងបង្ការនូវជំងឺបេះដូងបាន៕
No comments:
Post a Comment