គល់ខ្ទឹមត្រូវបានប្រើយ៉ាងទូលំទូលាយក្នុងចំណោមស្ត្រីមេផ្ទះដើម្បីបន្ថែមរសជាតិ និងក្លិនអាហារឲ្យកាន់តែឈ្ងុយឆ្ងាញ់។ បន្ថែមពីលើនេះ វាក៏មានប្រយោជន៍ច្រើនទៀតយើងមិននឹកស្មានដល់ផងដែរ៖
១. ជំនួយបេះដូង៖ ដោយសារវាមាន សារធាតុប្រឆាំងអុកស៊ីតកម្ម (antioxidants) និងវីតាមីន C ច្រើន ថែមទាំងអាចជួយដល់បន្ថយសម្ពាធឈាមបានកាន់តែប្រសើរ ហើយក៏អាចជួយបន្ថយអត្រាជំងឺបេះដូងដែរ។
២. ជួយដល់ឆ្អឹង៖ វីតាមីន C និង K អាចក្លាយជាជំនួយពិសេសសម្រាប់រក្សាឆ្អឹងឲ្យរឹងមាំល្អ។
៣. ជួយដល់ស្បែក៖ វាជួយឲ្យរាងកាយយើងផលិត កូឡាជែន (collagen) ដែលជួយឲ្យស្បែកយើងកាន់តែស្រស់ស្អាត និងក្មេងជាងវ័យ។
៤. ជាអ្នកប្រឆាំងនឹងជំងឺផ្ដាសាយដ៏មានប្រសិទ្ធភាព៖គល់ខ្ទឹមក៏ពិសេសក្នុងការប្រឆាំងជំងឺផ្ដាសាយ ព្រមទាំងជំងឺឆ្លងមួយចំនួនទៀតផងដែរ។
៥. ធ្វើឲ្យភ្នែកមានសុខភាពល្អ៖ មិនត្រឹមតែជំនួយការឲ្យមើលឃើញច្បាស់ប៉ុណ្ណោះទេ តែក៏ជួយបន្ថយអត្រានៃបញ្ហាភ្នែកដែរ។
៦. បន្ថយអត្រាជំងឺមហារីក៖ វានឹងកាន់តែមានប្រសិទ្ធភាពទៀតបើយើងញ៉ាំគល់ខ្ទឹមនេះជាមួយអាហារសុខភាពផ្សេងៗឲ្យបានត្រឹមត្រូវ។
៧. គ្រប់គ្រងជាតិស្ករ៖ ក្រៅពីជួយភ្នែក និងកាត់បន្ថយអត្រាជំងឺមហារីកហើយ គល់ខ្ទឹមក៏ជួយគ្រប់គ្រងជាតិស្ករដែរព្រោះវាអាចបង្កើន អាំងសុយលីន (Insulin) ធម្មជាតិបាន។
៨. ជំនួយការរំលាយអាហារ៖ បើអ្នកមានបញ្ហាជាមួយការរំលាយអាហារ អ្នកគួរតែញ៉ាំគល់ខ្ទឹមនេះបន្ថែមព្រោះវាមានសារជាតិ ហ្វៃបើ (fiber) ដែលជួយដល់ប្រព័ន្ធរំលាយអាហារបាន។
៩. ជួយការពារជំងឺឆ្លងផ្សេងៗ៖ ទាំងវីតាមីន K វីតាមីន C និងសារធាតុមានប្រយោជន៍មួយចំនួនទៀតនឹងជួយឲ្យរាងកាយរឹងមាំជៀសពីជំងឺផ្សេងៗបាន៕
No comments:
Post a Comment