អ្នកមានធ្មេញលឿងគួរបញ្ឈប់ទម្លាប់ទាំងនេះចេញទើបបានធ្មេញសវិញ! - Khmer Thai News

Breaking

Saturday, February 9, 2019

អ្នកមានធ្មេញលឿងគួរបញ្ឈប់ទម្លាប់ទាំងនេះចេញទើបបានធ្មេញសវិញ!

 

ធ្លាប់​ឆ្ងល់​ទេ​ថា អ្នក​ដុស​ធ្មេញ​មួយ​ថ្ងៃ​ពីរ​ទៅ​បី​ដង ប៉ុន្តែ​ធ្មេញ​​នៅ​តែ​លឿង មិន​ស​ស្អាត​សោះ? ដើម្បី​បាន​ធ្មេញ​ស អ្នក​ត្រូវ​មាន​ធ្មេញ​ដែល​មាន​សុខភាព​ល្អ​ និង​រឹង​មាំ​ជា​មុន​សិន​ ហើយ​ការ​ដែល​ធ្វើ​ឱ្យ​ធ្មេញ​ឆាប់​ពុក​ ឬ​បាក់​​មិន​មែន​មក​ពី​ការ​ប្រើ​ថ្នាំ​ដុស​ធ្មេញ​មិន​ល្អ​ទេ វា​អាច​មក​ពី​ទម្លាប់​អាក្រក់​មួយ​ចំនួន​ដែល​អ្នក​ធ្វើ​ជា​ប្រចាំ​ខាង​ក្រោម​នេះ៖
១- ចូល​ចិត្ត​ផឹក​គ្រឿង​កំប៉ុង​៖ភេសជ្ជៈ​ដែល​ល្អ​បំផុត​សម្រាប់​ផ្លអរ៉ាយ​គឺ​ទឹក​បរិសុទ្ធ។ ផ្លអរ៉ាយ​មាន​តួនាទី​ការពារ​ធ្មេញ​ប្រឆាំង​ភាព​ពុក​និង​ជួយ​ផ្សះ​កន្លែង​ធ្មេញ​ពុក​ឱ្យ​ឆាប់​ជា​សះ​ស្បើយ​បាន​។ ប៉ុន្តែ​ភេសជ្ជៈ​កំប៉ុង​ផ្សេងៗ​ច្រើន​តែ​គ្មាន​ជាតិ​ផ្លអរ៉ាយ​នេះ ហើយ​ក្រៅ​ពី​នេះ វា​ផ្ទុក​ជាតិ​ស្ករ​ច្រើន​ មាន​ជាតិ​អាស៊ីត​ និង​ជាតិ​ញៀន​ ដែល​អាច​ធ្វើ​ឱ្យ​ធ្មេញ​ឆាប់​ពុក ឬ​ប្រហោង​នាំ​ឱ្យ​បាក់តេរី​ជ្រៀត​ចូល​បាន​ងាយ។
២- ប្រើ​ធ្មេញ​ខាំ​របស់​តែពីសតែពាស៖មនុស្ស​ភាគ​ច្រើន​ប្រើ​ធ្មេញ​ជា​ឧបករណ៍​ខាំ​ ឬ​គាស់​ ដូច​ជា​គាស់​គម្រប​កំប៉ុង ខាំ​ហែក​ថង់​ ឬ​សម្បក​ផលិតផល​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​។ ការ​ធ្វើ​បែប​នេះ នាំ​ឱ្យ​ធ្មេញ​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង​ដែល​អាច​បណ្ដាល​ឱ្យ​ធ្មេញ​ពុក​ផុយ បែក​ ឬ​អាច​ធ្វើ​ឱ្យ​ក្រអូម​មាត់​លែង​ស្មើ និង​មាន​បញ្ហា​ដល់​ថ្គាម​ទៀត​ផង។ វិធី​ល្អ​ដើម្បី​ការ​ពារ​ធ្មេញ​ឱ្យ​បាន​រឹង​មាំ​ និង​លែង​លឿង​គឺ​ប្រើ​ឧបករណ៍​ដែល​គេ​បង្កើត​មក​ដើម្បី​ប្រើប្រាស់​តាម​ប្រភេទ​ដូច​ជា​ កាំបិត កន្ត្រៃ ហាម​យក​ធ្មេញ​ទៅ​ប្រើ​ជំនួស។
៣- ​ប្រើ​ច្រាស​ដុស​ធ្មេញ​រួម​គ្នា៖ច្រាស​ដុស​ធ្មេញ​ត្រូវ​តែ​ជា​របស់​ឯកជន​ដាច់​ខាត មិន​ថា​ជាមួយ​បង​ប្អូន ប្ដី​ប្រពន្ធ​នោះ​ទេ ព្រោះ​មនុស្ស​ម្នាក់​ៗ​មាន​សុខភាព​មាត់​ធ្មេញ​ខុស​ៗ​គ្នា ហើយ​ការ​ប្រើ​ច្រាស​រួម​គ្នា​ប្រៀប​ដូច​ជា​ការ​ចម្លង​មេរោគ​ទៅ​គ្នា​ទៅ​វិញ​ទៅ​មក។ មួយ​វិញ​ទៀត ការ​ទុក​ច្រាស​ដុស​ធ្មេញ​ក្នុង​បន្ទប់​ទឹក​ដែល​សើម​ជានិច្ច​ក៏​អាច​នាំ​ឱ្យ​មេរោគ​អាច​ចូល​ទៅ​ទុំ​ជាប់​នៅ​នឹង​ច្រាស​របស់​អ្នក​បាន​ដែរ។
៤- ពោត​ផ្ទុះ៖ពោត​ផ្ទុះ​ដែល​ជា​អាហារ​ពេញ​និយម​សម្រាប់​អ្នក​ចូលចិត្ត​មើល​កុន​ពិត​ជា​មាន​រស​ជាតិ​ឆ្ងាញ់ តែ​មិនល្អ​សម្រាប់​ធ្មេញ​ទាល់​តែ​សោះ។ ពោត​ផ្ទុះ​មាន​សភាព​រឹង​ និង​ងាយ​ធ្លាក់​ចូល​ចន្លោះ​ធ្មេញ​បាន ដែល​បណ្ដាល​ឱ្យ​ទៅ​ជា​ឈឺ​ ចំណែក​ជាតិ​ស្ករ​ដែល​នៅ​ជាប់​នោះ​ក៏​អាច​​ធ្វើ​ឱ្យ​ធ្មេញ​ឆាប់​ពុក​បាន​ដែរ។
៥- ដុស​ធ្មេញ​ខ្លាំង​ៗ​ពេក៖ការ​ដុស​ធ្មេញ​ជា​ប្រចាំ​គឺ​ល្អ​សម្រាប់សុខភាព​មាត់​ធ្មេញ ប៉ុន្តែ​ការ​ដុស​ដោយ​ប្រើ​កម្លាំង​ខ្លាំងៗ​ពេក អា​ទៅ​ជា​រឿង​អាក្រក់​ទៅ​វិញ។ វា​នឹង​ធ្វើ​ឱ្យ​អញ្ចាញ​ធ្មេញ​ទៅ​ជា​ឈឺ ឬ​ដាច់​រលាត់​ ធ្មេញ​ឆាប់​ស្រៀវ​ជាង​មុន​ និង​ឆាប់​ពុក​។
 
បើ​អ្នក​ធ្លាប់​បាន​ធ្វើ​ទម្លាប់​ខាង​លើ​នេះ​ គួរ​បញ្ឈប់​ជា​បន្ទាន់​ ហើយ​​ងាក​មក​យល់​ដឹង​ពី​ការ​ដុស​ធ្មេញ​ឱ្យ​បាន​ត្រឹម​ត្រូវ និង​ទៅ​ជួប​ទន្ត​ពេទ្យ​ជា​ទៀងទាត់​​ដើម្បី​រក្សា​សុខភាព​មាត់​ធ្មេញ។ ជូន​ពរ​ឱ្យ​បាន​ធ្មេញ​ស​ភ្លឺ​ឆាប់ៗ​!

No comments:

Post a Comment