រង្វង់ភ្នែកខ្មៅអាចបណ្តាល មកពីការអាឡាក់ស៊ី ការគេងមិនគ្រប់គ្រាន់ និងដោយសារពន្លឺថ្ងៃ។ អ្នកអាចលាបផលិតផល ការពាររង្វង់ភ្នែកខ្មៅ ក៏ប៉ុន្តែវាគ្រាន់តែជាការការពារ បណ្តោះអាសន្នតែប៉ុណ្ណោះ ហើយនៅពេលដែលអ្នកឈប់ប្រើវា វានឹងឡើងខ្មៅមកវិញ។ ដូច្នេះ អត្ថបទមួយនេះនឹងបង្ហាញអ្នកអំពីវិធី មួយចំនួន ដើម្បីព្យាបាលរង្វង់ភ្នែកខ្មៅរបស់អ្នក។
១.ស្អំភ្នែករបស់អ្នកឲ្យ ត្រជាក់ដើម្បីកាត់បន្ថយស្នាមខ្មៅ។ ជាបឋមអ្នកត្រូវយកបន្លែដែលត្រជាក់ មកដាក់លើភ្នែករបស់អ្នកចំនួន ១០នាទី។ ការធ្វើបែបនេះ អាចជួយឲ្យអ្នកកាត់បន្ថយការ ដាច់សសៃឈាមតូចៗនៅក្នុងភ្នែករបស់អ្នក។
២.កាត់បន្ថយរង្វង់ភ្នែកខ្មៅ តាមរយៈដំឡូងបារាំង។ ដំឡូងបារាំងផ្ទុកទៅដោយសារជាតិអង់ស៊ីមម្យ៉ាង ដែលមានឈ្មោះថា «catecholase» ដែលត្រូវបានគេស្គាល់ និងមានប្រសិទ្ធភាព ក្នុងការធ្វើឲ្យស្បែកមានសភាពភ្លឺ រលោង។ អ្នកត្រូវចិតដំឡូងបារំាង ឲ្យស្តើងចំនួន២ចំណិត រួចដាក់វានៅលើភ្នែករបស់អ្នកចំនួន ១០នាទី។ អ្នកគួរតែអនុវត្តបែបនេះ ២ដងក្នុងមួយសប្តាហ៍។
៣.លាបក្រែមកាត់បន្ថយស្នាមខ្មៅ នៅត្រង់រង្វង់ភ្នែក។ អ្នកគួរជ្រើសរើសយកផលិតផលណា ដែលមានប្រសិទ្ធក្នុងការការពារកម្តៅថ្ងៃ និងផ្ទុកទៅដោយ សារជាតិ រ៉េតីណុល វីតាមីន C និង តែបៃតង។.
៤.អ្នកគួរតែឆាប់ទៅពិគ្រោះ ជាមួយគ្រូពេទ្យនៅពេលដែលអ្នកមាន បញ្ហាអាឡាក់ស៊ី ពីព្រោះនេះក៏ជាបញ្ហាចំបង ដែលធ្វើឲ្យអ្នកមានភ្នែកខ្មៅ និងហើមផងដែរ៕
No comments:
Post a Comment