នៅពេលអាកាសធាតុក្តៅ ទឹកអំពៅ គឺជាភេសជ្ជៈមួយក្នុងចំណោមភេសជ្ជៈដ៏អស្ចារ្យបំផុតសម្រាប់បំពង់ករបស់អ្នក។ នេះគឺជាហេតុផលដ៏អស្ចារ្យសម្រាប់សុខភាព និងស្បែក ដែលអ្នកគួរទទួលទានទឹកអំពៅ ។
១.ផ្តល់នូវថាមពលដល់អ្នក
អំពៅមានផ្ទុកជាតិស្ករ និងអេឡិចត្រូលីត្រធម្មជាតិ ធ្វើឲ្យវាក្លាយជាភេសជ្ជៈដ៏ល្អបំផុតសម្រាប់រាងកាយរបស់អ្នកនៅពេលដែលបាត់បង់ជាតិទឹក។ ទឹកអំពៅ គឺជាភេសជ្ជៈដ៏ល្អមួយ ដើម្បីជួយឲ្យត្រជាក់ និងប្រឆាំងនឹងជំងឺដាច់សរសៃឈាមខួរក្បាល។
២.កាត់បន្ថយគ្រុនក្តៅ
ទឹកអំពៅ ជាភេសជ្ជៈអាចជួយកាត់បន្ថយគ្រុនក្តៅប្រកបដោយប្រសិទ្ធភាព វាក៏ជួយបំពេញបន្ថែមនូវប្រូតេអ៊ីនដែលបាត់បង់។
៣.កូឡេស្តេរ៉ូលទាប
ទទួលទានទឹកអំពៅ ជួយកាត់បន្ថយកូឡេស្តេរ៉ុល រួមបញ្ចូលទាំង LDL និងទ្រីគ្លីសេរី។ សូមចាប់ផ្តើមរីករាយក្នុងការទទួលទានទឺកអំពៅមួយកែវ ជារៀងរាល់ថ្ងៃ។
៤.ជួយប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក
ទឹកអំពៅ ជាភេសជ្ជៈធម្មជាតិមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកក្រពេញប្រូស្តាត និងជំងឺមហារីកសុដន់ ព្រោះវាមានជាតិកាល់ស្យូម ម៉ាញ៉េស្យូម ប៉ូតាស្យូម ដែក និងម៉ង់ហ្គាណែសខ្ពស់។
៥.ជួយដល់ប្រព័ន្ធរំលាយអាហារ
ទឹកអំពៅ មានប្រសិទ្ធភាពក្នុងការព្យាបាលការទល់លាមក និងជួយសម្រួលដល់ការរំលាយអាហារដោយសារវត្តមាននៃជាតិប៉ូតាស្យូមខ្ពស់។
៦.ជួយដល់ថ្លើម
ទឹកអំពៅ ជួយថែរក្សាកម្រិតសារធាតុប៊ីលីរូប៊ីនក្នុងទឹកប្រម៉ាត់ ដូច្នេះវាការពារថ្លើមប្រឆាំងនឹងការឆ្លងមេរោគ។
៧.ជួយអោយស្បែកភ្លឺ
ទឹកអំពៅជួយបន្សាបជាតិនៅក្នុងរាងកាយ។ វាមានសមាសធាតុដែលអាចជួយឲ្យស្បែករបស់អ្នកមានសុខភាពល្អរលោង និងទន់។
៨.ទប់ស្កាត់ភាពជ្រីវជ្រួញ
ការទទួលទានទឹកអំពៅ ជួយការពារកុំឲ្យឆាប់ចាស់ និងជួយកាត់បន្ថយភាពជ្រីវជ្រួញ។
៩.ល្អសម្រាប់ធ្មេញ
ការទទួលទានអំពៅមិនត្រឹមតែជួយធ្មេញបានល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់សារធាតុរ៉ែខ្ពស់ផងដែរ ដែលជួយការពារធ្មេញពុក និងខ្យល់ដកដង្ហើមមិនល្អ។
ចំណាំ: សូមកុំទទួលទានទឹកអំពៅនៅពេលក្រពះទទេ ព្រោះវាមានជាតិស្ករខ្ពស់ ដែលអាចនាំអោយមានកម្រិតជាតិស្ករនៅក្នុងឈាមភ្លាមៗ។
សម្រួលអត្ថបទដោយ៖ កូនពៅ
No comments:
Post a Comment