អត្ថប្រយោជន៏នៃទឹកផ្លែប៉េងប៉ោះទាំង ៨យ៉ាងចំពោះសុខភាព ដែលអ្នកនឹកស្មានមិនដល់! - Khmer Thai News

Breaking

Saturday, February 9, 2019

អត្ថប្រយោជន៏នៃទឹកផ្លែប៉េងប៉ោះទាំង ៨យ៉ាងចំពោះសុខភាព ដែលអ្នកនឹកស្មានមិនដល់!



តើអ្នកដឹងទេថាទឹកប៉េងប៉ោះមានសារធាតុចិញ្ចឹម និងល្អសំរាប់សុខភាពរបស់អ្នក? ទឹកប៉េងប៉ោះមានធាតុផ្សំដ៏អស្ចារ្យ ហើយប្រសិនបើអ្នកទទួលទានវាឲ្យបានទៀងទាត់នោះ អ្នកនឹងសម្គាល់ឃើញភាពប្រសើរឡើងនៃសុខភាពទូទៅរបស់អ្នក។



១.មានវីតាមីនយ៉ាងសម្បូរបែប
ទឹកប៉េងប៉ោះស្រស់ គឺជាប្រភពធម្មជាតិដ៏ល្អនៃវីតាមីន A និង C ។ ការទទួលទានវាជាប្រចាំនេះអ្នកនឹងអាចទប់ស្កាត់ជំងឺដែលទាក់ទងនឹងភ្នែក ហើយវាក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយគ្រប់គ្រង ដើម្បីរក្សាសុខភាពឆ្អឹង និងមាត់ធ្មេញ។



២.ជួយកម្ចាត់ជាតិពុលចេញពីរាងកាយ
រាងកាយរបស់យើង គឺជាឃ្លាំងសម្រាប់ជាតិពុល និងគ្រឿងផ្សំផ្សេងៗ។ ប៉េងប៉ោះមានក្លរីន និងស្ពាន់ធ័រដែលរួមចំណែកដល់ដំណើរការនៃតម្រងនោម និងថ្លើម។  ប៉េងប៉ោះ គឺជាឧបករណ៍ដ៏ល្អបំផុតសម្រាប់ជួយបន្សាបជាតិពុល ។



៣.កាត់បន្ថយកូឡេស្តេរ៉ូល
ដោយសារតែរបបអាហារមិនទៀងទាត់ មនុស្សជាច្រើនមានកម្រិតកូលេស្តេរ៉ុលនៅក្នុងឈាម។ ទឹកប៉េងប៉ោះសម្បូរទៅដោយជាតិសរសៃ ដែលបង្កើនកម្រិតកូឡេស្តេរ៉ុលល្អ និងបន្ថយកូលេស្តេរ៉ុលអាក្រក់ទាំងអស់។



៤.ការពារប្រឆាំងនឹងជំងឺបេះដូង
ប៉េងប៉ោះសម្បូរទៅដោយវីតាមីន B6 ហើយទឹករបស់វា គឺជាឧបករណ៍ដ៏ល្អបំផុតសម្រាប់ការការពារ ដែលទាក់ទងទៅនឹងជំងឺបេះដូង។



៥.បង្ការជំងឺមហារីក
វាជួយការពារការកើតមាននៃជំងឺមហារីកជាច្រើនប្រភេទរួមមាន មហារីកសួត មហារីកសុដន់ មហារីកក្រពេញប្រូស្តាត និងមហារីកលំពែង។



៦.ជួយជំរុញដល់ដំណើរការនៃពោះវៀន
មនុស្សរាប់លាននាក់នៅជុំវិញពិភពលោកមានបញ្ហាជាមួយពោះវៀន។ ប្រសិនបើអ្នកមានបញ្ហាជាមួយនឹងចលនាពោះវៀនធំមិនធម្មតានោះ ទឹកប៉េងប៉ោះពិតជាជួយអ្នកបាន។  ការរំលាយអាហារនឹងត្រូវបានសម្រួល ហើយអ្នកនឹងលែងទទួលរងនូវការទល់លាមកទៀតហើយ។



៧.ជួយក្នុងការសម្រកទម្ងន់
ជាតិសរសៃរបស់ទឹកប៉េងប៉ោះផ្តល់ឲ្យអ្នកនូវអារម្មណ៍ឆ្អែត និងជួយអ្នកច្រើន ប្រសិនបើអ្នកមានទទួលទានជារៀងរាល់ថ្ងៃ។ វាក៏ផ្តល់ឲ្យរាងកាយរបស់អ្នកនូវសារធាតុចិញ្ចឹម ដែលផ្តល់មុខងារល្អដល់រាងកាយទាំងមូល។



៨.ជួយដល់ស្បែក
អ្នកអាចប្រើទឹកប៉េងប៉ោះដោយផ្ទាល់ទៅនឹងស្បែក។  វាក៏ជួយកំចាត់មុន បំបាត់ស្នាមនៅលើស្បែក និងជួយបិទរន្ធញើស។



ទាំងអស់នេះ គឺគ្រប់គ្រាន់សម្រាប់សុខភាពអ្នក តោះចាប់ផ្តើមទទួលទានទឹកប៉េងប៉ោះមួយកែវជារៀងរាល់ថ្ងៃ។


សម្រួលអត្ថបទដោយ៖ កូនពៅ

No comments:

Post a Comment