ប្រសិនបើអ្នកមានជំងឺច្រាលអាហារចេញពីក្នុងក្រពះ វិធីនៃការញុំា គឺស្ទើរតែចាំបាច់ ដូចគ្នាទៅនឹង អ្វីដែលអ្នក បានញ៉ាំ ។ នេះបានន័យថា អ្នកត្រូវបន្ថយនូវការញុំាអាហាររបស់អ្នក គឺអ្នកមិនត្រូវញុំាអាហារបន្ថែម នាពេលយប់ ជ្រៅនោះទេ ហើយអ្នកក៏មិនត្រូវ ចូលគេងភ្លាមៗបន្ទាប់ពីញាុំអាហាររួចនោះដែរ ។ ប៉ុន្តែការជ្រើសរើសអាហារ អោយបានឆ្លាតវ័យ នោះគឺជាគន្លឹះដ៏សំខាន់មួយ ។អ្នកអាចទប់ស្កាត់ នូវការច្រាលអាហារ ចេញពីក្នុងក្រពះអ្នក ដោយការជ្រើសរើស យកអាហារណា ដែលមាន ជាតិខ្លាញ់តិច និង មានជាតិសសៃខ្ពស់ ដែលភាគច្រើន មាននៅក្នុងគ្រាប់ធញ្ញជាតិ, ផ្លែឈើ, បន្លែ និងសាច់ដែល គ្មានខ្លាញ់។
អាហារដែលធ្វើពីស្រូវសាឡី៖ បញ្ឈប់នូវអាហារ ប្រភេទដូណាត់ ប្រសិនបើអ្នកមិនចង់មានអាការៈ ក្រហាយដើមទ្រូងនៅក្នុងពេលព្រឹកនោះទេ ។ ប្រសិនបើអ្នក មានជំងឺនៃការច្រាលអាហារចេញ ពីក្នុងក្រពះ នោះអាហារដែលមានជាតិខ្លាញ់ខ្ពស់ ជាធម្មតា គឹជាមូលហេតុដែលធ្វើអោយ អ្នកមានការឈឺចាប់។ ផ្ទុយមកវិញ អ្នកអាចជ្រើសរើស យកអាហារដែលធ្វើពីស្រូវ សាឡី។ វាជា ប្រភេទអាហារ ដែលមានជាតិខ្លាញ់ទាប និង មានជាតិសសៃខ្ពស់ និង អាចធ្វើអោយការឈឺក្រពះ របស់អ្នកបាន ស្រាកស្រាន្ត។ អ្នកអាចទទួលទាន វាជាមួយនឹង ផ្លែចេក តាមដែលគេគិតថា វាអាចជួយប្រឆាំងនឹង ជាតិអាស៊ីតនៅ ក្នុងក្រពះបាន។
ទទួលទានខ្ញី៖ ខ្ញីស្រស់ មាននាទី ក្នុងការប្រឆាំងនឹង ការរលាក និង ជាឱសថបុរាណមួយប្រភេទ សម្រាប់បញ្ហាក្រពះ គ្រប់ប្រ ភេទ។ អ្នកអាចញុំាវា បានជារៀងរាល់ថ្ងៃ គឺពី ២ ទៅ ៤ក្រាម ( តែបើច្រើនជាងនេះ អាចធ្វើអោយអ្នក មានអាការៈ ក្រហាយដើមទ្រូង ) ដោយការហាន់វាស្តើងៗ រួចដាក់វា ចូលទៅក្នុងទឹកក្តៅ ដើម្បីធ្វើជាតែ, ឬទំពារវា ឬក៏ ប្រើវាអោយ បានច្រើន នៅពេលអ្នកចំអិនអាហារ ។
មីអ៊ីតាលី ( Pasta ) ដោយមិនប្រើទឺកជ្រលក់៖ទឹកប៉េងប៉ោះ និង ទឹកជ្រលក់ផ្សេងទៀត គឺមិនត្រូវប្រើសម្រាប់ អ្នកដែលមានជំងឺ នៃការច្រាលអាហារ ចេញពីក្រពះនោះទេ។ សម្រាប់អ្នក ដែលចង់ញុំាមីអ៊ីតាលីខ្លាំងនោះ អ្នកអាចប្រើទឹកសាច់រំងាស់ ជាទឹកជ្រលក់។ ហើយការទទួលទាន មីអ៊ីតាលី ដែលធ្វើពីស្រូវសាឡី នោះគឺនឹង ជួយបង្កើននូវការទទួលយកនូវអាហារប្រភេទ សសៃ ។
សណ្តែក៖សាច់ដែលមានជាតិខ្លាញ់ខ្ពស់ ដូចជាសាច់គោ គឺត្រូវបានគេចាត់ទុកថា ជាគន្លឹះដែលនាំអោយមាន ការក្រហាយ ដើមទ្រូង។ សណ្តែក គឺជាប្រភពដ៏ល្អប្រសើរ នៃពពួកប្រូតេអ៊ីន និង ជាតិសសៃ និង អាចជំនួសជាតិសាច់បាន។ ប្រសិនបើអ្នកមានអាការៈច្រាលអាហារចេញ ពីក្នុងក្រពះ ពួកវាគួរតែជាអាហារទៀងទាត់ មួយសម្រាប់អ្នក ។
ទឹកប៉ោម៖បឺរ និង ប្រេង ត្រូវបានគេដឹងថា ជាគន្លឹះដែលនាំអោយមានអាការៈ ក្រហាយចុងដង្ហើមប៉ុន្តែវាមិនមែនបានន័យថា អ្នកត្រូវតម អាហារដែលអ្នកចូលចិត្តទាំងអស់ នោះទេ។ គឺអ្នកគ្រាន់តែជំនួសនូវជាតិប្រេងទាំងនោះ ដោយទឺកប៉ម ដែលវាអាច នឹងជួយបន្ថយនូវជាតិខ្លាញ់ និង បន្ថែមនូវជាតិសសៃ ។
No comments:
Post a Comment