ហេតុអ្វីបានជាមនុស្សសម្រេចកាមដោយខ្លួនឯង? - Khmer Thai News

Breaking

Friday, February 8, 2019

ហេតុអ្វីបានជាមនុស្សសម្រេចកាមដោយខ្លួនឯង?




បន្ថែម​ពីលើ​អារម្មណ៍​ដែល​ល្អ​,​ ការ​ជួយ​ខ្លួនឯង​គឺជា​មធ្យោបាយ​ល្អ​មួយ​ដើម្បី​បន្ថយ​សម្ពាធ​នៃ​ផ្លូវភេទ​ ដែល​អាច​កើត​មាន​ឡើងជា​ច្រើន​លើក​ច្រើន​សា​ ជា​ពិសេស​ចំពោះ​អ្នក​ដែល​មិន​មាន​ដៃគូ​ ឬ​អ្នក​ដែល​ដៃគូមិន​មាន​បំណង​ ឬ​មិន​អាច​រួម​ភេទ​បាន​។​
​ការ​ជួយ​ខ្លួនឯង​ក៏​ផ្តល់​នូវ​សុវត្ថិភាព​ចំពោះ​អ្នក​ដែល​មិន​មាន​បំណង​ចង់បាន​កូន​ និង​គ្រោះថ្នាក់​នានា​ដោយសារ​ជំងឺ​កាមរោគ​ផង​ដែរ​ ។​ វា​ក៏​ជា​រឿង​សំខាន់​នៅ​ពេល​ដែល​បុរស​ត្រូវ​តែ​ផ្តល់​គម្រូ​នៃ​ទឹកកាម​ ឬ​បរិ​ច្ចាគ​មេជី​វិត​ឈ្មោល​នោះ​ ។​ នៅ​ពេល​ដែល​ការ​ប៉ះពាល់​ដល់​សមត្ថភាព​ផ្លូវភេទ​ កើត​មាន​ឡើង​នៅ​ពេល​ពេញវ័យ​,​ ការ​ជួយ​ខ្លួនឯង​អាច​ត្រូវ​បាន​ចេញ​វេជ្ជបញ្ជា​ដោយ​គ្រូពេទ្យ​ឯកទេស​ខាង​ផ្លូវភេទ​ដើម្បី​អនុញ្ញាត​ឱ្យ​មនុស្ស​ទទួល​បាន​នូវ​ចំណុចកំពូល​ (​ជា​រឿយៗ​ចំពោះ​ស្ត្រី​)​ ឬ​ពន្យារ​ការ​ដល់​ចំណុចកំពូល​ (​ជា​រឿយៗ​ចំពោះ​បុរស​)៕

No comments:

Post a Comment