ការធ្លាក់ចុះនៃអ័រម៉ូន
Estrogen និងអ័រម៉ូនTestosterone ដោយសារតែការអស់រដូវអាចនាំឱ្យមាន ការផ្លាស់ប្តូរនៅក្នុងតម្រេក និងតួនាទីផ្លូវភេទរបស់ស្ត្រី
។ ស្ត្រីដែលកំពុងអស់រដូវ និងបន្ទាប់ពីអស់រដូវអាចនឹងសម្គាល់ឃើញថាពួកគេគឺមិនងាយនឹងទទួលបានភាពស្រើបស្រាលនោះទេ ហើយក៏មិនសូវមានការស្រើបស្រាលទៅនឹងការបបោសអង្អែលឡើយ នេះហើយគឺជាហេតុផលដែលធ្វើឱ្យមានការថយចុះនូវចំណាប់អារម្មរណ៍ក្នុងការរួមភេទ
។
លើសពីនេះទៀតកម្រិតអ័រម៉ូន Estrogen ទាបអាចបង្កឱ្យមានការថយចុះក្នុងការផ្គត់ផ្គង់ឈាមដល់ទ្វារមាស ។ ការថយចុះលំហូរឈាមនេះអាចប៉ះពាល់ដល់ការបញ្ចេញទឹករំអិលពីទ្វារមាសអាចបណ្តាលឱ្យទ្វាមាសទៅជាស្ងួតពេកសម្រាប់ការរួមភេទដែលប្រកបដោយផាសុខភាព។
កម្រិតអ័រម៉ូន Estrogen ទាបមិនមែនជាមូលហេតុតែមួយគត់ក្នុងការធ្វើឱ្យថយចុះនូវចំណង់ផ្លូវភេទនោះទេមានកត្តាផ្សេងទៀតជាច្រើនដែលអាចមានឥទ្ធិពលលើចំណាប់អារម្មរណ៍របស់ស្ត្រីក្នុងសកម្មភាពផ្លូវភេទក្នុងអំឡុងពេលអស់រដូវនិងក្រោយពេលអស់រដូវ ។ ទាំងនោះរួមមាន:

- បញ្ហាក្នុងការគ្រប់គ្រងផ្លោកនោម
- បញ្ហាដំណេក
- ជំងឺធ្លាក់ទឹកចិត្ត ឬការថប់អារម្មរណ៍
- ភាពតានតឹង
- ថ្នាំ
- ការព្រួយបារម្ភពីសុខភាព
តើការអស់រដូវពិតជាធ្វើឱ្យប៉ះពាល់ដល់ចំណង់ផ្លូវភេទលើគ្រប់ស្ត្រីទាំងអស់ដែរឬទេ?
មិនដូច្នេះទេ តាមពិតស្ត្រីអស់រដូវមួយចំនួនបានរាយការណ៍ពីការកើនឡើងនូវចំណង់ក្នុងការរួមភេទ ។ នេះប្រហែលជាដោយសារតែការធ្លាក់ចុះនូវការបារម្ភនឹងការមានផ្ទៃពោះ ។ លើសពីនេះទៀតស្ត្រីអស់រដូវជាច្រើនជាញឹកញាប់មានការទទួលខុសត្រូវក្នុងការចិញ្ចឹមកូនតិចជាងមុនដែលអនុញ្ញាតឱ្យពួកគេដើម្បីសម្រាក និងរីករាយជាមួយភាពស្និទ្ធស្នាលជាមួយដៃគូរបស់ពួកគេបានល្អ ៕
No comments:
Post a Comment