យោងទៅតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន The Sun បានឲ្យដឹងថា ការហាត់ប្រាណ និងការរស់នៅបែបសកម្មអាចបន្ថយការប្រឈមនឹងជំងឺបាក់ទឹកចិត្តបានរហូតដល់ពីរភាគបីឯណោះ។ អ្នកស្រាវជ្រាវដែលបានធ្វើការវាយតម្លៃទៅលើការសិក្សាចំនួន ៤៩មកពីទូទាំងពិភពលោក បានរកឃើញថា អ្នកដែលធ្វើសកម្មភាពរាងកាយច្រើនបំផុតទំនងជាមិនសូវមានបញ្ហាបាក់ទឹកចិត្តច្រើនដូចអ្នកដែលធ្វើសកម្មភាពតិចតួចបំផុតឡើយ។
ព័ត៌មានអំពីមនុស្សច្រើនជាង ២៦៦០០០នាក់ អាយុគ្រប់វ័យ ដោយក្នុងនោះមិនមាននរណាមានជំងឺបាក់ទឹកចិត្តផងនោះ ត្រូវបានគេយកមកវាយតម្លៃ។ ពួកគេក៏ត្រូវបានគេសួរថាតើពួកគេថ្មីៗនេះបានហាត់ប្រាណច្រើនប៉ុណ្ណាដែរក្នុងមួយសប្តាហ៍ៗ។ បន្ទាប់មក គេក៏តាមដានសុខភាពពួកគេជាមធ្យម ៧.៤ឆ្នាំដើម្បីចង់ដឹងថា តើពួកគេកើតអាការៈបាក់ទឹកចិត្ត ឬមានរោគសញ្ញាបាក់ទឹកចិត្តឬអត់។
ដោយសារតែលក្ខណៈនៃការស្រាវជ្រាវ យើងមិនអាចនិយាយបានថា ការហាត់ប្រាណតែមួយមុខនេះគឺជាហេតុផលដែលមនុស្សយើងមិនសូវកើតជំងឺបាក់ទឹកចិត្តឡើយ។ កត្តាជាប់ទាក់ទងផ្សេងៗទៀតដូចជា ជំងឺរយៈពេលយូរ ប្រហែលជាចូលរួមក្នុងរឿងនេះដែរ។ វាមានដែនកំណត់ផ្សេងៗទៀតចំពោះការសិក្សា ដែលធ្វើឲ្យលទ្ធផលនេះមិនសូវជាសុក្រិតឡើយ។ ឧទាហរណ៍ ភាគច្រើននៃការសិក្សានេះគឺផ្អែកទៅលើការពិពណ៌នាផ្ទាល់ខ្លួនរបស់បុគ្គលចំពោះចំនួននៃការហាត់ប្រាណពួកគេ ដែលរឿងនេះអាចនឹងទៅជាមិនត្រូវត្រូវបាន៕
No comments:
Post a Comment