ការបញ្ចេញជាតិពុលពីក្នុងខ្លួនគឺជារឿងសំខាន់មួយដែលត្រូវធ្វើដើម្បីមានសុខភាពល្អ។ នៅពេលនិយាយដល់ការច្រោះជាតិពុល វាមានវិធីច្រើនណាស់ដែលអ្នកអាចធ្វើបាន។ រឿងដ៏សំខាន់បំផុតនោះគឺការញ៉ាំអាហារដែលមានប្រសិទ្ធភាពក្នុងការច្រោះជាតិពុល។ តើអាហារទាំងនោះមានអ្វីខ្លះទៅ?
ផ្លែឈើជូរៗ៖ផ្លែឈើជូរៗជួយរាងកាយតាមរយៈជម្រុញដល់ផ្លូវក្រពះពោះវៀនឲ្យបញ្ចេញអង់ស៊ីម និងបញ្ចេញជាតិពុលមកខាងក្រៅ។ ទឹកក្រូចឆ្មាជួយទ្រទ្រង់ដល់តម្រងនោម និងថ្លើមក្នុងការលាងសម្អាត។ ដើម្បីបង្កើនការច្រោះជាតិពុល អ្នកគួរតែចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងការញ៉ាំទឹកក្រូចឆ្មាក្តៅឧណ្ហៗមួយកែវ។
ខ្ញី៖ខ្ញីគឺជាគ្រឿងផ្សំធ្វើម្ហូបមែន តែអាចប្រឆាំងនឹងជំងឺជាច្រើនមុខបាន។ ខ្ញីជួយបញ្ចេញកាកសំណល់ បង្កើនការរំលាយអាហារ ហើយផ្ទុកទោដោយសារធាតុ Astringent មួយចំនួនដែលអាចជួយដល់មុខងារថ្លើមថែមទៀត។ របបអាហារច្រោះជាតិពុលខ្លះក៏តម្រូវឲ្យទំពារមើមខ្ញីដែរ។ ប៉ុន្តែអ្នកក៏អាចបន្ថែមទឹកក្តៅឧណ្ហៗ ដើម្បីឲ្យរសជាតិកាន់តែល្អជាងមុន។
បន្លែពណ៌បៃតង៖ចូរញ៉ាំបន្លែពណ៌បៃតងគ្រប់ប្រភេទ ជាពិសេសបន្លែសរីរាង្គ ព្រោះវាជារបស់ធម្មជាតិពិតគ្មានជាតិគីមី ហើយជួយច្រោះជាតិបុលបីក្នុងខ្លួនថែមទៀតផង។ បន្លែពណ៌បៃតងផ្តល់នូវសារធាតុ Chlorophyll ដែលអាចយកឈ្នះជាតិពុលគ្រោះថ្នាក់ក្នុងខ្លួនបាន ជាពិសេស ជាតិពុលដោយសារតែផលិតផលមានជាតិគីមីតែម្តង។
តែបៃតង៖តាមការស្រាវជ្រាវបានឲ្យដឹងថា ការញ៉ាំតែពណ៌បៃតងនឹងជួយបង្កើនការផលិតអង់ស៊ីម ដែលស្ថិតក្នុងត្រកូល Glutahione ដែលរឿងនេះសំខាន់សម្រាប់រាងកាយប្រឆាំងនឹងជាតិពុលដែលបង្កមហារីក និងសារធាតុគីមីដែលបំផ្លាញដល់ DNA ក្នុងកោសិកា។ បុរសដែលញ៉ាំតែបៃតងចាប់ពី ១០ពែងឡើងទៅជារឿងរាល់ថ្ងៃទំនងជាមិនសូវកើតជំងឺថ្លើមឡើយ។ នេះដោយសារតែវាជួយដល់ថ្លើមក្នុងការច្រោះជាតិពុល ដោយរួមទាំងគ្រឿងស្រវឹងផងដែរ៕
No comments:
Post a Comment