មានបញ្ហាគេងមិនលក់ ឬអត់ងងុយមែនទេ? រូបមន្តដ៏អស្ចារ្យ មិនដល់មួយនាទីផងអាចធ្វើឲ្យអ្នកគេងលក់! - Khmer Thai News

Breaking

Saturday, February 9, 2019

មានបញ្ហាគេងមិនលក់ ឬអត់ងងុយមែនទេ? រូបមន្តដ៏អស្ចារ្យ មិនដល់មួយនាទីផងអាចធ្វើឲ្យអ្នកគេងលក់!



អ្នកមានបញ្ហាគេងមិនលក់ ឬអត់ងងុយមែនទេ? អ្នកអាចសាកល្បងរូបមន្តដូចខាងក្រោមនេះ វាគឺជារូបមន្តដ៏ល្អបំផុត ដោយគ្រាន់តែអ្នកញ៉ាំមួយកែវ មុនចូលគេងប៉ុណ្ណោះ អ្នកនឹងងងុយគេងដូចជាកូនក្មេងអ៊ីចឹង។ រូបមន្តទឹកដោះគោលាយជាមួយនឹងទឹកឃ្មុំ គឺជារូបមន្តបែបងាយស្រួល ដែលត្រូវបានប្រើប្រាស់សម្រាប់ការអត់ងងុយ និងការគេងមិនលក់។



គ្រឿងផ្សំទាំងពីរនេះសុទ្ធសឹងមានប្រសិទ្ធភាពដូចគ្នា ហើយវាកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀតនៅពេលដែលអ្នកលាយបញ្ចូលគ្នា ខណៈដែលវាមិនមានផលប៉ះពាល់ដល់សុខភាពដូចជា ការលេបថ្នាំងងុយគេងឡើយ។



គ្រឿងផ្សំ៖
– ទឹកដោះគោជិតមួយកែវ ឬ ៧៥ភាគរយនៃកែវ



ទឹកឃ្មុំមួយស្លាបព្រាបាយ



របៀបធ្វើ៖
១.យកទឹកដោះគោទៅកម្តៅក្នុងឆ្នាំងតូចមួយឲ្យក្តៅឧណ្ហៗ ប៉ុន្តែមិនត្រូវធ្វើឲ្យពុះឡើយ



២.យកទឹកដោះគោនោះពីចង្រ្កាន ហើយចាក់ចូលក្នុងកែវ រួចបន្ថែមទឹកឃ្មុំចូល



៣.កូរឲ្យសព្វល្អ រួចហើយញ៉ាំយឺតៗ មុននឹងចូលគេង។



បញ្ជាក់៖ សម្រាប់អ្នកទឹកនោមផ្អែម សូមធ្វើតាមរូបមន្តនេះ ដោយប្រើប្រាស់ទឹកដោះគោគ្មានជាតិស្ករជំនួសវិញ។


សម្រួលអត្ថបទដោយ៖ កូនពៅ

No comments:

Post a Comment