ការរួមភេទពេលដែលអ្នកមករដូវ
វាមិនខុសគ្នានឹងអ្វីផ្សេងៗទៀតនៃជីវិតរបស់អ្នកឡើយ
ព្រោះវាជាជម្រើសផ្ទាល់ខ្លួនរបស់អ្នក។
កាលណាអ្នកយល់ដឹងអំពីច្បាប់ទម្លាប់នៅជុំវិញខ្លួនកាន់តែច្រើនអនេកនឹងអាចបើកចិត្តដើម្បទទួលយកឱកាសថ្មីៗបានយ៉ាងស្រួល។
រឿងនេះមានន័យថា អ្នកនឹងអាចស្វែងរកការរួមភេទនៅពេលមករដូវបាន។
តើអ្នកមិនទាន់អាចរកវាឃើញនៅឡើយមែនទេ?
ខាងក្រោមនេះគឺជាក្បួនណែនាំសម្រាប់អ្នកហើយ។
អ្នកនឹងមានរដូវរយៈពេលខ្លី
ឥឡូវនេះវាមិនមែនជាក្តីស្រមៃរបស់ស្ត្រីគ្រប់ៗគ្នាទេមែនទេ?
ក្នុងពេលដែលមិនមានការរំខានដោយការមករដូវ សាច់ដុំធ្វើចលនាតាមជញ្ជាំងស្បូន
សម្រាប់ធ្វើឱ្យមានលំហូរឈាមចេញមកខាងក្រៅពី ៣ ទៅ៥ថ្ងៃ។
នៅពេលអ្នកទទួលបានចំណុចកំពូលក្នុងពេលរួមភេទខណៈពេលមករដូវបែបនេះ
សាច់ដុំនោះនឹងរឹងជាប់យ៉ាងខ្លាំង
ហើយវានឹងរុញឈាមចេញពីខាងក្រៅលឿនជាងមុនអាចរយៈពេល ១ ទៅ ២ថ្ងៃប៉ុណ្ណោះ។ ដូច្នេះ
វាដល់ពេលដែលអ្នកត្រូវឈប់បារម្ភអំពីឈាមត្រូវចូលទៅក្នុងខ្លួន
របស់អ្នកទៀតហើយ។
វានឹងបន្ថយការឈឺចាប់
ការឈឺចាប់ដោយការរមួលសាច់ដុំមិនមែនគ្រាន់តែកើតឡើងដោយឯងៗនោះទេ
តែវាជាអាការៈមួយហួសពីការឈឺចាប់ទៅទៀត។
វាមានការឈឺចាប់ខ្លាំងណាស់ដោយសារតែស្ត្រេសដែលការមករដូវដាក់សម្ពាធលើមនុស្សស្រី។
ការឈានដល់ចំណុចកំពូលនឹងជួយបញ្ចេញអ័រម៉ូនដែលធ្វើឱ្យអារម្មណ៍ល្អ
ច្រើនចូលទៅក្នុងរាងកាយដើម្បីជួយកាត់បន្ថយការឈឺចាប់
និងមានអារម្មណ៍កាន់តែល្អក្នុងពេលនោះដែរ។
ការរួមភេទអាចធ្វើឱ្យអ្នកមានអារម្មណ៍កាន់តែល្អ
ស្ត្រីមួយចំនួនមានអារម្មណ៍ស្រើបស្រាលក្នុងពេលមករដូវ។
ចំណែកអ្នកខ្លះទៀតបានដឹងអំពីរឿងនេះរួចមកហើយ
តែនៅមានមនុស្សមួយចំនួនទៀតមិនដែលបានដឹងអំពីរឿងនេះទេ។
ចំណុចដ៏ល្អបំផុតសម្រាប់អ្នកត្រូវតែរកឱ្យឃើញអំពីរឿងនេះ!
តើអ្នកមិនចង់ឱ្យដឹងថាហេតុអ្វីបានជាវាកើតឡើងបែបនេះដែរទេ?
វាគឺជាការប្រែប្រួលអ័រម៉ូនដែលរាងកាយរបស់អ្នកធ្លាប់មាន
ដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាចូលចិត្តការរួមភេទ។
មធ្យោបាយដើម្បីធ្វើវាឱ្យបានត្រឹមត្រូវ
ប្រើប្រាស់សម្លៀកបំពាក់៖
ចាប់តាំងពីអ្នកមិនចង់ឱ្យពូករបស់អ្នកគគ្រិចមក
ចូរប្រាកដថាអ្នកបានផ្លាស់ប្តូរខោទ្រនាប់រួចហើយនៅពេលកំពុងតែធ្វើ រឿងនេះ។
ដាក់ក្រដាសអនាម័យនៅជិតខ្លួន៖
នៅពេលអ្នកមិនមានប្រើសម្លីអនាម័យក្នុងពេលមករដូវ
អ្នកនឹងដឹងថាវាមានអារម្មណ៍រីករាយខ្លាំងប៉ុណ្ណាហើយ។
ដូច្នេះបើសិនជាអ្នកយល់ថាខ្លួនឯងមានបញ្ហាថប់អារម្មណ៍
ត្រង់ឈាមនឹងហូរចេញនៅពេលអង្គុយ ចូរដាក់ក្រដាសអនាម័យនៅជិតខ្លួនទៅ។
ប្រើស្រោមអនាម័យ៖
ការពាក់ស្រោមអនាម័យគឺជារឿងសំខាន់បំផុតបើសិនជាអ្នកជាមនុស្សមានដៃគូស្នេហាច្រើន។
ជំងឺកាមរោគឆ្លងយ៉ាងងាយតាមរយៈឈាមជាងទឹកសរីរៈ។
ដូច្នេះចូរចៀសវាងការរួមភេទដោយគ្មានប្រើស្រោមអនាម័យ។
ស្ត្រីជាច្រើននាក់អាចនឹងគ្មានផាសុខភាពជាមួយនឹងការរួមភេទរបស់ពួកគេនៅពេលមករដូវ។
បើសិនជាអ្នកជាមនុស្សម្នាក់ក្នុងចំណោមអ្នកទាំងអស់នោះ ចូរចាំថា
ទោះបីជាដៃគូរបស់អ្នកចង់ព្យាយាមបែបនេះ
អ្នកត្រូវតែមានបំណងចង់ធ្វើវាដោយសេចក្តីរីករាយ៕
Friday, February 8, 2019
New
ក្បួនណែនាំសម្រាប់ការរួមភេទពេលមករដូវ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment