មនុស្សគ្រប់គ្នាគឺមានលក្ខណៈខុសៗគ្នាទាំងអស់
ហើយក៏មានបញ្ហាច្រើនផងដែរ។
ហើយបើសិនជាស្ត្រីពិតជាប្រឈមនឹងបញ្ហាទាក់ទងនឹងការរួមភេទមែន
វាក៏គ្មានអ្វីដែលត្រូវភ័យខ្លាចដែរ។
តាមពិតវាគឺជារឿងល្អទៅវិញទេដែលបានដឹងអំពីរឿងនេះ។
ខាងក្រោមនេះគឺជាបញ្ហាផ្លូវភេទមួយចំនួនតូចរបស់ស្ត្រីដែលកើតមានជាញឹកញាប់៖
-
ស្ត្រីភាគច្រើនត្អូញត្អែរអំពីការឈឺចាប់ និងការមិនស្រួលក្នុងពេលរួមភេទ។
ការមិនមានផាសុខភាពនេះប្រហែលជាស្ថិតក្នុងកម្រិតនៃការសូកបញ្ចូល លិង្គ
ឬក្រោយពីនាងឈានដល់ចំណុចកំពូល។
-
ស្ត្រីច្រើនតែត្អូញត្អែរអំពីការមិនសូវមានទឹករំអិលគ្រប់គ្រាន់
ក្នុងពេលរួមភេទ។ រឿងនេះប្រហែលដោយសារតែកង្វះការភ្ញោចពីខាងក្រៅ
ឬការបរបោសអង្អែលមុនរួមភេទ ឬ ស្ត្រេសលើរាងកាយ។
តំបន់ទ្វារមាសត្រូវបានបង្កើតឡើងដោយជាលិការពុកផុយ ដែលវាងាយនឹងរហែក
ឬប្រឈមមុខនឹងការដាច់ដោចបើសិនជាការសូកបញ្ចូលលិង្គធ្វើឡើងដោយមិនមានទឹករំអិលគ្រប់គ្រាន់។
- ដើម្បីចៀសវាងករណីនេះ បុរសគួរតែព្យាយាម និងផ្តល់ពេលឱ្យបានច្រើនដល់ស្ត្រីទើបនាងឈានដល់កម្រិតសុខស្រួលបាន។
- ជម្រើសមួយផ្សេងទៀតប្រើទឹករំអិលបន្ថែម ព្រោះវាមានភាពងាយស្រួល, តម្លៃថោក និងសុវត្ថិភាព។
- បើសិនជាទឹករំអិលមិនអាចជួយកាត់បន្ថយការឈឺចាប់ក្នុងពេលរួមភេទទេ ចូរទៅពិគ្រោះជាមួយអ្នកជំនាញខាងរោគស្ត្រី។
-
បញ្ហាផ្លូវភេទមួយផ្សេងទៀតដែលកើតមានជាញឹកញាប់ដែរគឺថា
មុខរបស់មនុស្សស្រីនឹងមានភាពតក់ស្លុតក្នុងពេលរួមភេទ។ ការថប់អារម្មណ៍
និងស្ត្រេសច្រើនតែធ្វើឱ្យអស្ថេរភាពដល់កម្រិតអ័រម៉ូនក្នុងរាងកាយ
ដែលជាហេតុនាំឱ្យឆាប់ឈានដល់ចំណុចកំពូលពេក ឬរួមភេទបរាជ័យ។ ការភ័យខ្លាច
និងការកើនសម្ពាធក្នុងចិត្តមនុស្សស្រីច្រើនតែរំខានដល់សកម្មភាពជីវិតផ្លូវភេទពួកគេ។
មានកត្តាជាច្រើនដូចជា ជំងឺ, ករណីគំរាមកំហែង, ការឈឺចាប់ដោយសាររួមភេទ
ឬស្ត្រេសពីកន្លែងការងារសុទ្ធតែដើរតួជាមូលហេតុដែលកើតមានជាញឹកញាប់
ចំពោះបញ្ហាក្នុងជីវិតផ្លូវភេទ។
-
វដ្ដរដូវមិនទៀងទាត់ក៏អាចបណ្តាលឱ្យមានបញ្ហាផ្លូវភេទលើមនុស្សស្រីបានដែរ។
តំបន់ពោះខាងក្រោមច្រើនតែបន្សល់ទុកអារម្មណ៍មិនស្រួលក្រោយពីការធ្លាក់ឈាមរដូវជារៀងរាល់ខែ
ហើយរឿងនេះវាមានលក្ខណៈខុសៗគ្នាទៅតាមស្ត្រីម្នាក់ៗ។
ហើយការរួមភេទមួយទោះក្រោយពីមករដូវហើយក៏ដោយប្រហែលជាអាចធ្វើឱ្យមនុស្សស្រីឈឺចាប់បានដែរ
ប៉ុន្តែវាមិនមែនកើតមានលើមនុស្សគ្រប់គ្នាទាំងអស់នោះទេ។
-
ជាយូរមកហើយ បញ្ហាផ្លូវភេទរបស់ស្ត្រីអាចក្លាយទៅជារឿងចិត្តសាស្ត្រផងដែរ។
ស្ត្រីម្នាក់ត្រូវតែយល់ដឹង
និងកំណត់រោគវិនិច្ឆ័យឱ្យបានប្រុងប្រយ័ត្នជានិច្ចទៅតាមរោគសញ្ញានៃ ការឈឺចាប់,
ការកើតមានការឈឺចាប់
និងតំបន់ណាមួយជាក់លាក់ក្នុងទ្វារមាសមុនពេលឈានដល់ការសន្និដ្ឋាន។
ដំបូន្មានរបស់គ្រូពេទ្យអាចជួយដោះស្រាយបញ្ហានេះបាន។
-
ជំងឺដូចជា ជំងឺបេះដូង, អតុល្យភាពអ័រម៉ូន និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀតដូចជា
តម្រងនោមធ្វើការមិនបានល្អ, ជំងឺសរសៃប្រសាទ, រ៉ាំងរដូវ
និងការប្រើថ្នាំក៏អាចបណ្តាលឱ្យមានបញ្ហាដល់ការរួមភេទ
និងមានការខូចខាតដល់ចំណង់ផ្លូវភេទជាប់រហូតបានដែរ។
- ការចាស់ទៅតាមអាយុអាចជាកត្តាដ៏សំខាន់មួយផ្សេងទៀតសម្រាប់ស្ត្រីព្រោះនឹងមានបញ្ហាផ្លូវភេទកើតមានច្រើន។
-
ជាញឹកញាប់ គីសអូវ៉ែ, ការរលាកទ្វារមាស, ការបង្ករោគផ្សិត ឬជំងឺ
Endometriosis អាចជាបញ្ហាដែលបណ្តាលមកពីការរួមភេទ។
រឿងនេះគួរតែព្យាបាលជាមួយនឹងការយកចិត្តទុកដាក់ឱ្យបានច្រើនព្រោះ
ការបង្ករោគរបស់វាមានការពិបាក ហើយក៏មិនងាយធូរស្រាលទៅវិញដែរ។
សម្រាប់លទ្ធផលរយៈពេលយូរអង្វែង
ការប្រើថ្នាំបានត្រឹមត្រូវគួរតែធ្វើតាមដើម្បីកុំឱ្យមានបញ្ហាផ្លូវភេទក្នុងជីវិតទៀត។
ម្យ៉ាងវិញទៀត
ការសូកបញ្ចូលលិង្គច្រើនតែក្លាយទៅជាការឈឺចាប់ខ្លាំងក្លារបស់ស្ត្រី
ក្នុងរយៈពេលយូរដែរ៕
Friday, February 8, 2019
New
បញ្ហាផ្លូវភេទស្ត្រីដែលកើតមានជាញឹកញាប់
Subscribe to:
Post Comments (Atom)
No comments:
Post a Comment