ថ្នាំរបស់ក្រុមហ៊ុនផលិតបានព្យាយាមរយៈពេលយូរមកហើយ ដើម្បីធ្វើថ្នាំមួយអាចមានឥទ្ធិពលបង្កើនចំណង់ផ្លូវភេទស្ត្រីបាន ។ ប៉ុន្តែរដ្ឋបាលចំណីអាហារនិងឱសថមិនបានអនុញ្ញាតឱ្យថ្នាំទាំងអស់អាចប្រើប្រាស់សម្រាប់គោលបំណងនេះទេ ។
បើសិនជាអ្នកត្រូវការថ្នាំគ្រូពេទ្យប្រហែលជាចេញវេជ្ជបញ្ជាដូចខាងក្រោមនេះដើម្បីអាចសម្រួលដល់ចំណង់ផ្លូវភេទបាន ។
ក្រែមលាបប្រភេទ អេស្ត្រូជែន
ក្រែមប្រភេទនេះអាចជួយដោះស្រាយបញ្ហាស្ងួតទ្វារមាសដែលជាហេតុផលធ្វើឱ្យឈឺចាប់ខ្លាំងពេលរួមភេទបាន ។ជាធម្មតារឿងនេះកើតឡើងបាននៅពេលចំនួនអ័រម៉ូនអេស្ត្រូជែនធ្លាក់ចុះដោយសារតែការរាំងរដូវឬបំបៅដោះកូន ។ អេស្ត្រូជែនក៏អាចមានជាទម្រង់ផ្សេងៗទៀតដែរដូចជា ថ្នាំគ្រាប់ ឬបង់បិទស្បែក ។

ថ្នាំបំបាត់អាការៈងាប់លិង្គ
ជាម្តងម្កាលគ្រូពេទ្យអាចនឹងចេញថ្នាំព្យាបាលអាការៈងាប់លិង្គឱ្យស្ត្រីដែលពិបាកនឹងទទួលបានភាពស្រើបស្រាលពេលរួមភេទ
ឬឈានដល់កំពូលផងដែរ ។ ថ្នាំទាំងនេះជួយបង្កើនលំហូរឈាមទៅប្រដាប់ភេទ
។ ប៉ុន្តែវាទំនងជាមិនអាចជួយដល់អ្នកណាដែលខ្វះចំណង់ផ្លូវភេទ ឬមិនអាចឈានដល់ចំណុចកំពូលឡើយ
។ ស្ត្រីដែលរាំងរដូវហើយ ប្រហែលជាត្រូវការប្រើថ្នាំបំប៉នតេសស្តូស្តេរ៉ូនដើម្បីឱ្យថ្នាំព្យាបាលអាការៈងាប់លិង្គមានប្រសិទ្ធភាព
។
តេសស្តូស្តេរ៉ូន
អ័រម៉ូនតេស្តូស្តេរ៉ូន និងអង់ដ្រូជែនអាចនឹងថយចុះទៅលើស្ត្រីដែលមានអាយុកាន់តែច្រើន
។ អ័រម៉ូនទាំងនេះប្រហែលជាដើរតួនាទីយ៉ាងសំខាន់ក្នុងមុខងាផ្លូវភេទទាំងបុរស
និងស្ត្រី ។ ចំពោះស្ត្រីដែលខ្សោយចំណង់ផ្លូវភេទមុនពេល, ក្នុងពេល
ឬក្រោយពេលរាំងរដូវ ឬស្ត្រីដែលធ្លាប់វះកាត់ក្រពេញអូវ៉ែចោល អ្នកឯកទេសមួយចំនួនបានណែនាំឱ្យប្រើប្រាស់វិធីព្យាបាលដោយប្រើអ័រម៉ូនតេស្តូស្តេរ៉ូន
។ ទោះបីជាយ៉ាងណាក៏ដោយវានៅតែមានផលរំខានច្រើនដែរ ។
ស្ត្រីម្នាក់ៗមានលក្ខណៈខុសៗគ្នាទាំងអស់ ដូច្នេះវាប្រហែលជាត្រូវការការពិសោធន៍មួយចំនួនដើម្បីដឹងថាអ្វីទៅដែលមានប្រសិទ្ធភាពចំពោះអ្នក ៕
ស្ត្រីម្នាក់ៗមានលក្ខណៈខុសៗគ្នាទាំងអស់ ដូច្នេះវាប្រហែលជាត្រូវការការពិសោធន៍មួយចំនួនដើម្បីដឹងថាអ្វីទៅដែលមានប្រសិទ្ធភាពចំពោះអ្នក ៕
No comments:
Post a Comment