ជីរម្រះព្រៅ អាចព្យាបាលជម្ងឺបានជាច្រើនមុខ ព្យាបាលឈឺចុកចាប់ជង្គង់ សត្វល្អិតទិច ឬខាំ ក្អក និងឈឺបំពងក គ្រួសក្នុងតម្រងនោម បញ្ចុះជាតិស្ករក្នុងឈាម លើសឈាម - Khmer Thai News

Breaking

Friday, February 8, 2019

ជីរម្រះព្រៅ អាចព្យាបាលជម្ងឺបានជាច្រើនមុខ ព្យាបាលឈឺចុកចាប់ជង្គង់ សត្វល្អិតទិច ឬខាំ ក្អក និងឈឺបំពងក គ្រួសក្នុងតម្រងនោម បញ្ចុះជាតិស្ករក្នុងឈាម លើសឈាម



សូមជួយចែករំលែកបន្តជាចំណេះដឹង!
ជួយព្យាបាលគ្រួសក្នុងតម្រងនោម
-កិនស្លឹកម្រះព្រៅមួយក្ដាប់
-លាយជាមួយទឹកឃ្មុំមួយពែង
-ទទួលទានជារៀងរាល់ថ្ងៃ ទទួលទានអោយបានទៀងទាត់រយៈពេល ៦ខែនឹងជួយរំលាយដុំក្រួសក្នុងតំរងនោម។



ក្អក និងឈឺបំពងក
-ទទួលទានទឹកម្រះព្រៅ (យកស្លឹកម្រះប្រៅក្នុងបរិមាណសមគួរ រួចបុករួចហើយត្រងយកទឹកវាមកផឹក)។
ព្យាបាលឈឺជង្គង់ និងអាការៈឈឺចុកចាប់
-យកជីម្រះព្រៅទាំងដើម ទាំងឫស បុកលាយជាមួយស្រាសបិទលើក្បាល ជង្គង់អាចព្យាបាលអាការៈ ឈឺចុកចាប់បានយ៉ាងងាយ។





សត្វល្អិតទិច ឬខាំ
-បុកពូតយកទឹកពីស្លឹកម្រះព្រៅ១ស្លាព្រាកាហ្វេ
-ហូបជាមួយទឹកកន្លះកែវ
-ហូបបន្តបន្ទាប់រាល់២-៣ម៉ោងម្តង និងបុកស្លឹកស្រស់បិទកន្លែងទិច ឬខាំ
-គេឈ្លីស្លឹកស្រស់លើស្បែក ដើម្បីការពារមិនឱ្យសត្វល្អិតទិច ឬខាំ។





ធ្វើអោយសំរាលកូនស្រួល
-គ្រាប់ម្រះព្រៅ ប្រើជាថ្នាំធ្វើអោយសំរាលកូនស្រួល
ស្លឹកនៅបាននាំយកប្រើសំរាប់ធ្វើអោយឈាមរត់ស្រួល
ក្រៅពីនេះ ម្រះព្រៅអាចព្យាបាលរោគសើស្បែក ក្អករ៉ាំរៃ ជំងឺថ្លើម ហើយវាមានលក្ខណៈប្រឆាំងមេរោគ បញ្ចុះជាតិស្ករក្នុងឈាម បន្ថយសំពាធឈាម ព្រមទាំអាចព្យាបាលអាហារមិនរលាយ  ដោយញ៉ាំវាជាជីផ្សំជាមួយមុខម្ហូប។



** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
**ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹង។

No comments:

Post a Comment