ម្ជុលពេជ្រ បន្សាបជាតិពុល សះដំបៅទឹកនោមផ្អែម បន្សាបពិសពស់ចឹក ឬសត្វទិច ឆ្កែខាំ បូសពិស ឈឺធ្មេញ - Khmer Thai News

Breaking

Thursday, February 7, 2019

ម្ជុលពេជ្រ បន្សាបជាតិពុល សះដំបៅទឹកនោមផ្អែម បន្សាបពិសពស់ចឹក ឬសត្វទិច ឆ្កែខាំ បូសពិស ឈឺធ្មេញ



ផ្នែកប្រើប្រាស់ៈ ស្លឹក ដើម ឬស។
រសជាតិៈ ហឺរតិច ល្វីងតិច និងចត់ស្ពឹកអណ្តាត។



ការព្យាបាលៈ បន្យាបពុល បំបាត់ការឈឺចាប់ ពស់ចឹក ឆ្កែខាំ បូសពិស ផ្កាសាយ ក្អក គ្រុនឈាម ឈឺធ្មេញ ស្រកហើម រំលាយឈាម ទប់ឈាម គ្រុនពោះវៀន ថ្លោះ(ប្រើស្រស់)។
កំរិតនិងរបៀបប្រើៈ ៩ទៅ១៥ ក្រាម ដាំផឹកក្នុងមួយថ្ងៃ។ ហាមប្រើស្រ្តីមានផ្ទៃពោះ។


– សត្វទិច ពស់ចឹកៈ អោយកោសយកធ្មេញពស់ចេញ ហើយយកស្លឹកស្រស់១ក្តាប់ បុកយកទឹកផឹក កាកបំពោកពីលើរបួស។
– ឆ្កែខាំៈ ស្លឹកស្រស់១ក្តាប់បុកលាយបាយកក បិតពីលើមុខរបួស។


ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ២០០៦
* វិធីប្រើមួយបែបទៀតយកស្លឹកដែលចាស់ៗចុំនួន ៧ឬ ឮ៨សន្លឹក លាងទឹកអោយស្អាត ដាក់ចូលក្នុងមាត់ហើយទុំពា វាអោយម៉ត់បន្តិចសឹមផឹកទឹកតាមក្រោយ មួយថ្ងៃបីដង ក្រោយបាយរួច វាមានប្រសិទ្ធភាពខ្លាំងណាស់។

No comments:

Post a Comment